ប្រយ័ត្នគ្រោះថ្នាក់! ចំពោះអ្នកប្រើប្រាស់កម្មវិធី Telegram បើសិនមានសារបែបនេះផ្ញើមក

//s5.kh1.co/10/10911a7c63f80434c3d85546ac0fbf3069022e56.jpg
បច្ចេកវិទ្យា

 ១៩-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃសៅរ៍ទី១៨ ខែកក្កដាម្សិលមិញនេះ មានការចែករំលែកសារបន្តគ្នាក្នុងកម្មវិធី Telegram អំពីការទទួលបានប្រាក់ចន្លោះពី ១០០ ទៅ ១៥០ ដុល្លារអាមេរិក ដោយគ្រាន់តែចុច...

នាយកដ្ឋានព័ត៌មានវិទ្យា៖ កាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដាម្សិលមិញនេះ មានការចែករំលែកសារបន្តគ្នាក្នុងកម្មវិធី Telegram អំពីការទទួលបានប្រាក់ចន្លោះពី ១០០ ទៅ ១៥០ ដុល្លារអាមេរិក ដោយគ្រាន់តែចុចតំណភ្ជាប់ និងធ្វើតាមការណែនាំផ្សេងៗ។ សារនោះមានខ្លឹមសារថា «Hi. I am earning from $100 to $150 on "myxfreelance.cc" You need log in via Telegram and do what written in site»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារគំរូ
សារគំរូ

យ៉ាងណាមិញ បន្ទាប់ពីការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថា សារដែលបានចែករំលែកនោះគឺជាល្បិចបោកបញ្ឆោតរបស់ឧក្រិដ្ឋជនបច្ចេកវិទ្យា ក្នុងគោលបំណងដូចខាងក្រោម៖

- អូសទាញជនរងគ្រោះចុចលើតំណភ្ជាប់ និងធ្វើការ Login ចូលក្នុងកម្មវិធី Telegram ដោយប្រើប្រាស់គណនី Telegram ផ្ទាល់របស់ជនរងគ្រោះ។

- ប្រើប្រាស់ Session នៃកម្មវិធី Telegram របស់ជនរងគ្រោះដើម្បីធ្វើការចែករំលែកសារឆបោកបន្ត ទៅកាន់មិត្តភក្កិនិងជាពិសេសទៅកាន់ Group ទាំងអស់ដែលជនរងគ្រោះនៅក្នុងនោះ។

- ណែនាំជនរងគ្រោះធ្វើការទាញយកកម្មវិធីកុំព្យូទ័រ ដើម្បីទទួលបានប្រាក់រង្វាន់ចំនួន ១៥ ដុល្លារអាមេរិកបន្ថែម ដែលកម្មវិធីនោះមានឈ្មោះថា "apc_apcsite-apcsite.exe" ដែលជាប្រភេទមេរោគ TrojanHorse។ បន្ទាប់ពីចុចលើ​ File មេរោគនេះ ជនអនាមិកនឹងធ្វើការគ្រប់គ្រង់ម៉ាស៊ីនកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយតែម្តង។

- ឧក្រិដ្ឋជនក៏បានបញ្ឆោតជនរងគ្រោះ បញ្ចូលលេខគណនី Credit/Debit Card ដើម្បីភ្ជាប់គណនីទទួលប្រាក់រង្វាន់ តាមពិតគឺជា Phishing លួចព័ត៌មាន Credit / Debit Card របស់ជនរងគ្រោះប៉ុណ្ណោះ។

Telegram
Telegram

* ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំចុចតំណភ្ជាប់ដែលទទួលបាន ជៀសវាងការទាញយក File មេរោគ និងមេត្តាកុំបញ្ចូលព័ត៌មាន Credit / Debit Card របស់ខ្លួន។

* ក្នុងករណីអ្នកបាន Login ចូលកម្មវិធី Telegram តាមតំណភ្ជាប់របស់ឧក្រិដ្ឋជន សូមអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

- ចូលកម្មវិធី Telegram -> Settings -> Privacy and Security -> លុប Sessions ដែលសង្ស័យ

- ធ្វើការកំណត់ 2FA ដោយចូល Settings -> Privacy and Security -> Two-Step Verification -> Turn On -> វាយបញ្ចូលលេខសម្ងាត់របស់អ្នក ដើម្បីការពារគណនី Telegram

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T