ជាការពិតទេ? ខេម និង តន់ ច័ន្ទសីម៉ា ចូលរោងការជាមួយគ្នា? (មានវីដេអូ)

//s5.kh1.co/a7/a7283c15a2d8b7d49c621d10c8e4104fa38f6c92.jpg
នារី

 ២០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក ខេម និង តន់ ចាន់សីម៉ា ចូលរោងការស្ងាត់ជាមួយគ្នា

ភ្នំពេញ៖​ បន្ទាប់ពីអតីតតារាចម្រៀងប្រចាំផលិតកម្មថោន និងជាតារាប្រុសដែលមានសម្លេងស្អក លោក ខេម ដែលទើបតែចាកចេញពីផលិតកម្មថោន រួចប្តូរទៅផលិតកម្មកាឡាក់ស៊ី​ក្នុងរយៈពេលប៉ុន្មានខែមកនេះ។ បន្ទាប់ពី លោក  ចេញពីផលិតកម្មថោន មិនយូរប៉ុន្មាន ខេម ក៏ចេញបទថ្មីៗជាច្រើនដូចជា នឹកអូនធេញដែក, មិនអាច control អូនបានទេ, ចង់បបួលអូនធ្វើសង្សារ,ជូនដំណើរអូនឡើងផ្លូវ, និងបទពីរោះៗជាច្រើនទៀតនៅក្នុងផលិតកម្មកាឡាក់ស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីម្សិលមិញនេះ ស្រាប់តែលេចវីដេអូមួយដោយ លោក ខេម បានដឹកដៃ តន់ ច័ន្ទសីម៉ា ថតរូបដែលមានសម្លៀកបំពាក់ជាកូនកម្លោះ កូនក្រមុំ បែបប្រពៃណី ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន ថែមទាំងមានចម្ងល់ថា នេះជារឿងពិតឬយ៉ាងណា?

គួរបញ្ជាក់ផងដែរថា តន់ ច័ន្ទសីម៉ា ជាអតីតបេក្ខនារីប្រលងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice រដូវកាលទី2​។ ហើយថ្មីៗនេះ សីម៉ា ក៏បានចូលក្នុងផលិតកម្មកាឡាក់ស៊ីដូច លោក ខេម ផងដែរ។ ក្នុងនោះ សីម៉ា ក៏បានចេញចម្រៀងទោលម្នាក់ឯងមានចំណងជើងថា ទុកសោត្រង់នេះចុះ, អារម្មណ៍ Sad, ចង់បបួលអូនមកធ្វើសង្សារ, និងបទជាច្រើនទៀត។ មិនតែប៉ុណ្ណោះ សីម៉ា ក៏មានបទ ចម្រៀងជាមួយលោក ខេម ជាច្រើនដូចជាបទ កម្លាំងកាយក៏អស់ កម្លាំងចិត្តក៏គ្មាន, ចង់សុំ Wifi, ការស្រលាញ់ដែលខ្វះជាតិស្ករ, ព្រមទាំងបទជាច្រើនទៀតនៅក្នុងផលិតកម្មកាឡាក់ស៊ី។

តួយ៉ាង នៅក្នុងវីដេអូដែលមហាជនកំពុងភ្ញាក់ផ្អើល និងល្បីថាទើបចូលផលិតកម្មជាមួយគ្នាសោះ ហេតុអ្វីចូលរោងការលឿនយ៉ាងនេះ?  តាមពិតទៅ វីដេអូនោះគ្រាន់តែជាការថតសម្អាងការតែប៉ុណ្ណោះ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  លោក ខេម
  លោក ខេម
កញ្ញា តន់ ច័ន្ទសីម៉ា
កញ្ញា តន់ ច័ន្ទសីម៉ា
លោក ខេម និង​ តន់ ច័ន្ទសីម៉ា
លោក ខេម និង​ តន់ ច័ន្ទសីម៉ា
ខេមតន់ ច័ន្ទសីម៉ា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T