គាស់កកាយ! ៣ឆ្នាំជាប់ៗគ្នា ស្រ្តីទាំង៣រូបធ្វើអំពើឃោឃៅ ដៃឆៅ កក្រើកពេញប្រទេស

//s5.kh1.co/48/48e6849018c90acc1de43f5cadfb57628a6ee90c.jpg
តារា & កម្សាន្ដ

 ១៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយផ្ទុះរឿងភ្ញាក់ផ្អើលបែបនេះ ពេលនេះមហាជននាំគ្នាលើកកកាយ ពីស្ត្រី២រូបផ្សេងទៀតដែលបានវាយ និងសម្លាប់មនុស្ស យ៉ាងកក្រើកលំដាប់ឆ្នាំ។

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ឃើញថាតែងតែមានរឿងហេតុផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងដ៏កក្រើកដែលសឹងតែធ្វើឲ្យមហាជនជាច្រើន មិនអាចនឹងបំភ្លេចបាន ស្របពេលដែលនៅក្នុងឆ្នាំនេះក៏ស្រាប់តែផ្ទុះរឿង ស្ត្រីចិត្តក្តៅម្នាក់បានឆូតមុខក្មេងស្រីវ័យ៥ឆ្នាំ ដោយហេតុផលចងសងសឹងឲ្យកូនប្រុស ខណៈពេលដែលក្មេងៗលេងជាមួយគ្នារហូតឈ្លោះគ្នាតិចតួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើនបាននាំគ្នាថានាង គឺជាស្ត្រីចិត្តសាហាវប្រចាំឆ្នាំនេះ ដែលបានធ្វើបាបក្មេងទន់ខ្សោយបែបនេះ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក៏មានមហាជនមួយចំនួនបាននាំគ្នាលើកឡើងនូវមុខមាត់ ស្ត្រី២រូបទៀត ដែលមហានជាច្រើនចាំមិនភ្លេចនោះគឺ៖

១) ឆ្នាំ២០១៨៖ ស្ត្រីរូបនេះបានធ្វើទារុណកម្មវាយធ្វើបាប ក្មេងស្រីមួយរូបវ័យ១៦ឆ្នាំ រហូតដល់រយៈពេល៤ឆ្នាំ បានផ្ទុះពេញប្រទេសជាមួយនឹងអំពើដ៏ឃោឃៅហ៊ានវាយក្មេងស្រីរូបនោះ តាំងពីនាងមានវ័យ១២ឆ្នាំ។ តាមរយៈការសួរនាំពីជនរងគ្រោះក្មេងស្រី ជា ស្រីនូ បានឲ្យដឹងដែលថា ថៅកែខ្លួនបានវាយធ្វើបាបសឹងតែរាល់ មានពេលខ្លះយកដូចជាម្ជុលដេរខោអាវយកមកចាក់ និងដែក មកវាយដំលើនាងរហូតមានជាំពេញខ្លួនប្រាណទៀតផង។

ស្ត្រីវាយក្មេង២០១៨
ស្ត្រីវាយក្មេង២០១៨
ក្មេងរងគ្រោះ
ក្មេងរងគ្រោះ

 ២)ឆ្នាំ២០១៩៖ ស្ត្រីរូបនេះពិតជាសាហាវខ្លាំង ដោយបានធ្វើការសម្លាប់មិត្តខ្លួនឯង រួចកាត់ជាកង់ៗដាក់ចូលទូរទឹកកក ដោយសារជំពាក់លុយជនរងគ្រោះ៧ពាន់ដុល្លារ ទាំងដែលគ្មានលុយសង ក៏សម្រេចចិត្តផ្តាច់ទាំងចំណងមិត្តភាព និងផ្តាច់ទាំងជីវិតតែម្តង។ ហេតុការនេះបានធ្វើឲ្យមហាជនជាច្រើនបានចាំមិនភ្លេចនោះទេ ព្រោះក្រោយពីបានធ្វើរួចនារីរូបនេះ ហាក់គ្មានការភ័យខ្លាច ថែមទាំងបកស្រាយធ្វើត្រាប់មិនញញើតបន្តិចសោះ។

ស្ត្រីដែលសម្លាប់មិត្តខ្លួន
ស្ត្រីដែលសម្លាប់មិត្តខ្លួន
ស្ត្រីដែលសម្លាប់មិត្តខ្លួន
ស្ត្រីដែលសម្លាប់មិត្តខ្លួន

៣) ឆ្នាំ២០២០៖ ថ្មីៗនេះ ស្ត្រីរូបនេះបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក ក្រោយនាងបានធ្វើការឆូតមុខក្មេងស្រីមួយរូបដែលមានវ័យ៥ឆ្នាំ ក្រោយកូនប្រុសរបស់ខ្លួន មានការឈ្លោះទាស់ទែងគ្នាបន្តិចបន្តួច​ធ្វើឲ្យរបួសត្រង់ក្បាល។ ដោយនាងទ្រាំមិនបានក៏បានធ្វើអំពើបែបនេះ ឃើញក្មេងស្រីដែលធ្វើឲ្យកូនប្រុសរបស់ខ្លួនរបួសភ្លាម ក៏បានចាប់បោចសក់ឆូតមុខដេរអស់១០០ថ្នេរតែម្តង ហើយពេលនេះស្រ្តីរូបនេះ បានជាប់ឈ្មោះស្ត្រីដៃឆៅប្រចាំឆ្នាំផងដែរ៕

ស្ត្រីឆូតមុខក្មេង
ស្ត្រីឆូតមុខក្មេង
ក្មេងរងគ្រោះ
ក្មេងរងគ្រោះ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T