ម៉ាក់ៗមានជំងឺអស់នេះក្នុងខ្លួន មិនត្រូវបំបៅដោះកូនទេ

//s5.kh1.co/b9/b9d73a959fa3f62445fb17d11092f1667a45a7c8.jpg
នារី

 ១៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ទឹក​ដោះ​ម្ដាយ​មាន​សារៈ​សំខាន់​ខ្លាំង​ប៉ុនណា សម្រាប់​ទារក​តាំង​ពី​កើត​មក​ភ្លាម គឺ​ពេទ្យ​តម្រូវ​ឲ្យ​បៅ​ដោះ​ម្ដាយ​ហើយ។ ប៉ុន្តែ​មិន​មែន​ម៉ាក់​ៗ​ទាំង​អស់​សុទ្ធ​តែ​បំបៅ​ដោះ​កូន​បាន​ទេ ព្រោះ​ពេល​ខ្លះ​ម្ដាយ​អាច​មាន​ផ្ទុក​ពពួក​ជំងឺ​ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​កូន​បាន បើ​ឲ្យ​កូន​បៅ​ដោះ​។

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ទឹក​ដោះ​ម្ដាយ​មាន​សារៈ​សំខាន់​ខ្លាំង​ប៉ុនណា សម្រាប់​ទារក​តាំង​ពី​កើត​មក​ភ្លាម គឺ​ពេទ្យ​តម្រូវ​ឲ្យ​បៅ​ដោះ​ម្ដាយ​ហើយ។ ប៉ុន្តែ​មិន​មែន​ម៉ាក់​ៗ​ទាំង​អស់​សុទ្ធ​តែ​បំបៅ​ដោះ​កូន​បាន​ទេ ព្រោះ​ពេល​ខ្លះ​ម្ដាយ​អាច​មាន​ផ្ទុក​ពពួក​ជំងឺ​ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​កូន​បាន បើ​ឲ្យ​កូន​បៅ​ដោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“ជាទូទៅ គឺ​គេ​តែង​តែ​ជំរុញ​ឲ្យ​បាន​ផ្ដល់​ទឹក​ដោះ​ទៅ​ឲ្យ​កូន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ដល់​កូន ហើយ​ក៏​ល្អ​សម្រាប់​ម៉ាក់​ៗ​ផ្ទាល់​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ម្ដាយ​មាន​ផ្ទុក​ជំងឺ​ដែល​អាច​ឆ្លង​មួយ​ចំនួន គឺ​ពេទ្យ​អាច​ហាម​មិន​ឲ្យ​បំបៅ​កូន​ទេ ព្រោះ​ខ្លាច​នាំ​ទុក្ខ​ដល់​កូន”។ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ទារក​អាច​កើត​ជំងឺ​ឆ្លង​មួយ​ចំនួន ក្នុង​ករណី​ដែល​​ម្តាយ​មាន​ជំងឺទាំងប៉ុន្មាន​ខាង​ក្រោម ហើយបៅ​ទឹក​ដោះ​ម្ដាយ​៖

– ជំងឺអេដស៍
– ជំងឺ​រលាក​ថ្លើម​ប្រភេទ B
– ជំងឺ​ក្រិន​ថ្លើម ឬ​មហារីក​ថ្លើម
– ពពួក​ជំងឺ​មហារីក
– ជំងឺ​របេង
– ម្ដាយ​កើត​ជំងឺ​កាម​រោគ (រើម ស្វាយ ប្រមេះ…)។

លោក​បន្ថែម​ថា ប្រសិន​បើ​ម្ដាយ​មាន​ផ្ទុក​ពពួក​វីរុស CMV ក៏​មិន​អាច​ឲ្យ​បំបៅ​ដោះ​កូន​បាន​ដែរ។ ពពួក​វីរុស CMV ភាគ​ច្រើន ​គឺ​រក​ឃើញ​នៅ​លើ​សត្វ​ឆ្មា ដូច​នេះ​ហើយ ទើប​ចាស់ៗ​និយម​មិន​ឲ្យ​ស្ត្រី​មាន​កូន​ចូល​ទៅ​ជិត​សត្វ​ឆ្មា។ មួយ​វិញ​ទៀត បើ​ម្ដាយ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​គីមី បាញ់​កាំ​រស្មី ឬ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​ប្រឆាំង​នឹង​ជំងឺ​មហារីក គឺ​ម្ដាយ​នោះ​មិន​អាច​បំបៅ​ដោះ​កូន​បាន​ទេ។

ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​គ្រាន់​តែ​ឈឺ​តិច​តួចៗ ដូច​ជា​ផ្ដាសាយ ឬ​ក្ដៅ​ខ្លួន​ធម្មតា​ទេ គឺ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា ប៉ុន្តែ​មិន​ត្រូវ​នៅ​ជិត​កូន​ពេក​ទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​ឈឺ​ដូច​គ្នា។ យក​ល្អ បើ​ឈឺ​ផ្ដាសាយ​ខ្លាំង ម៉ាក់ៗ​អាច​ប៉ូម​ទឹក​ដោះ​ទុក ដើម្បី​ឲ្យ​ប៉ា ឬ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ជួយ​បំបៅ​កូន​ជំនួស ចៀស​វាង​ឆ្លង​ជំងឺ​ដល់​កូន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T