នាយករដ្ឋមន្ត្រីថៃបានអញ្ជើញម្ចាស់ធនាគារមួយរូប ចូលរួមក្នុងជួរគណៈរដ្ឋមន្រ្តី ដោយសារមូលហេតុនេះ

//s5.kh1.co/56/5688ee2a2c124e7a4609e6a4c22dd1068d9b9d34.jpg
សង្គម

 ២០-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានទាក់ទងធនាគារិកលោក Preedee Daochai ដើម្បីចូលរួមក្នុងជួរគណៈរដ្ឋមន្រ្តីថ្មីរបស់លោកបន្ទាប់ពីសមាជិកគណៈរដ្ឋមន្រ្តីជាច្រើនរូបបានលាលែងពីតំណែងនៅសប្តាហ៍នេះ

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានបញ្ជាក់នៅថ្ងៃសុក្រនេះថា លោកបានទាក់ទងធនាគារិក លោក Preedee Daochai ដើម្បីចូលរួមក្នុងជួរគណៈរដ្ឋមន្រ្តីថ្មីរបស់លោក បន្ទាប់ ពីសមាជិកគណៈរដ្ឋមន្រ្តីជាច្រើនរូបបានលាលែងពីតំណែងនៅសប្តាហ៍នេះ។ លោក Prayut បានមានប្រសាសន៍ថា“ ខ្ញុំបានទាក់ទងលោក Preedee Daochai ប៉ុន្តែគាត់មិនទាន់បានផ្តល់ចម្លើយឲ្យខ្ញុំនៅ ឡើយទេ។”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Preedee គឺជាសហប្រធាននៃធនាគារ Kasikornbank ដែលជាធនាគារពាណិជ្ជថៃ និងជាប្រធានសមាគមធនាគារិកថៃផងដែរ។

សមាជិកគណៈរដ្ឋមន្ត្រីទាំង ៤ រូបដែលបានលាលែងពីតំណែង
សមាជិកគណៈរដ្ឋមន្ត្រីទាំង ៤ រូបដែលបានលាលែងពីតំណែង

 ឈ្មោះរបស់លោក Preedee លេចធ្លោជាបេក្ខជនសក្តានុពលសម្រាប់តំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុ បន្ទាប់ពីមានការលាលែងពីតំណែងរបស់លោក Uttama Savanayana និងសមាជិកគណៈរដ្ឋមន្ត្រី ៤ រូបផ្សេងទៀតរួមទាំងឧបនាយករដ្ឋមន្រ្តីលោក Somkid Jatusripitak

លោក Prayut បានមានប្រសាសន៍ថា“ យើងត្រូវការមនុស្សត្រឹមត្រូវដើម្បីជួយប្រទេសថៃស្តារសេដ្ឋកិច្ចឡើងវិញដូចដែលយើងបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID-១៩ ។”

គួរបញ្ជាក់ផងដែរថា កន្លងមកធនាគារកណ្តាលថៃបានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងបន្តធ្លាក់ចុះ ៨ ភាគរយទៀត។ លោក Prayut ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយផងដែរថា លោកនឹងបញ្ចប់ការរុះរើគណៈរដ្ឋមន្រ្តីនៅត្រឹមខែសីហា៕

  ឧបនាយករដ្ឋមន្រ្តីលោក Somkid Jatusripitak
  ឧបនាយករដ្ឋមន្រ្តីលោក Somkid Jatusripitak
លោក Uttama Savanayana ​ ជារដ្ឋមន្រ្តីហិរញ្ញវត្ថុដែលទើបលាលែងពីតំណែង
លោក Uttama Savanayana ​ ជារដ្ឋមន្រ្តីហិរញ្ញវត្ថុដែលទើបលាលែងពីតំណែង
  លោក Preedee Daochai ជាសហប្រធាននៃធនាគារ Kasikornbank
  លោក Preedee Daochai ជាសហប្រធាននៃធនាគារ Kasikornbank

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T