យោងតាមគេហទំព័រ DailyMail បានអោយដឹងថា លោកតាចំណាស់ម្នាក់ លក់ចៅប្រុសបង្កើត ដែលទើបនឹងកើតបាន ៣ថ្ងៃ ព្រោះចង់អោយកូនស្រីមានប្តីថ្មី។

ប៉ូលីសនៅទីក្រុង Punjab ប្រទេសឥណ្ឌា និយាយថា បុរសជាជីតារូបនេះ មានឈ្មោះ Firoz ។ គាត់ ត្រូវគិលានុបដ្ឋាយិកា និង អ្នកផ្សំគំនិត ម្នាក់ទៀត ប្រគល់ ប្រាក់ចំនួន £550 ដើម្បីទិញយកទារកនោះ។

យោងតាមកាសែតក្នុងស្រុក បានរាយការណ៏ថា ស្ត្រីជាម្តាយ មានឈ្មោះ Noora ទើបដែលប្រសូតកូនប្រុសម្នាក់ កាលពីថ្ងៃ៨ ខែមេសា ក្នុង ទីក្រុង Ludhiana ប៉ុណ្ណោះ បន្ទាប់ពីនាងលែងលះជាប្តីកាលពីខែ កុម្ភៈ។ កាសែតមួយនេះ រាយការណ៏បន្តទៀតថា នៅថ្ងៃបន្ទាប់ ស្ត្រីជាម្តាយបានចាកចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅថ្ងៃទី ១០ខែ មេសា គិលានុបដ្ឋាយិបាលម្នាក់ឈ្មោះ Sunita និង អ្នកផ្សំគំនិតម្នាក់ទៀត ឈ្មោះ Gurpreet Singh បានមកដល់ផ្ទះនាង ហើយបានយកទារក ដោយគ្រាន់តែ បញ្ជាក់ថា ទារកនោះមានជំងឺ ហើយនៅថ្ងៃបន្ទាប់ទៀត គិលានុបដ្ឋាយិកា នោះ បាននិយាយប្រាប់នាង ថា ទារកស្លាប់បាត់បង់ជីវិត។ រហូត នៅថ្ងៃទី ១២ ខែមេសា មានមនុស្សម្នាក់មកដល់ផ្ទះរបស់នាង និងអោយ ប្រាក់ទៅបុរសជាជីតា ចំនួន 840 ដុល្លារ ដែលក្រោយមក ជីតានោះ ក៏បានចាក់ចេញពីផ្ទះបាត់ដែរ។

ដោយមានការសង្ស័យនឹងឪពុករបស់ខ្លួន អ្នកស្រី Noora  បានរាយការណ៏ ប្រាប់ប៉ូលីស។ ក្រោយមក ប៉ូលីសបានឃាត់ខ្លួន លោក Firozជា ជីតា នៅទីក្រុង Saharanpur ដើម្បីសាកសួរ ទើបចុងក្រោយ ជីតារូបនោះ សារភាពប្រាប់ប៉ូលីស នូវគម្រោងអាក្រក់របស់ខ្លួន។ ហើយបន្ទាប់មកក៏ ឈានដល់ការឃាត់ខ្លួន គិលានុបដ្ឋាយិកា និង អ្នកពាក់ពន្ធ័ដទៃទៀត។

អ្នកស៊ើបអង្កេតក្នុងករណីនេះ ជឿថា គិលានុបដ្ឋាយិកា និងអ្នកផ្សំគំនិតម្នាក់ទៀត បានលក់ទារកនោះទៅ ឈ្មួញកណ្តាល ក្នុងតម្លៃ  6463 ដុល្លារ ហើយឈ្មួញកណ្តាលនោះជាអ្នកចរចារតម្លៃ តាមបណ្តាញសង្គមហ្វេសបុក  និង លក់ទារក បន្តទៅអោយ ពាណិជ្ចករម្នាក់ ក្នុងតម្លៃ 14761 ដុល្លារ។

ចំណែកក្រុមប៉ូលីសបានត្រលប់ទៅមន្ទីរពេទ្យ ដែលទារកនោះកើត ហើយប្រទះឃើញទារកនោះ នៅមានជីវិត និងសុខភាពល្អធម្មតា ហើយ ក៏ប្រគល់ជូនស្ត្រីជា ម្តាយបង្កើតវិញ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]