កាលពីពេលថ្មីៗនេះ Durex បានបង្កើតនៅ ខោអាវទ្រនាប់ដ៏ទំនើបមួយ សម្រាប់គូស្នេហ៍ណា ដែលចង់មានស្ទាប ឬប៉ះពាល់គ្នា តាមរយៈប្រព័ន្ធអ៊ិនធើណេត។

យោងទៅតាមសារព័ត៌មានរបស់អលរ៉ែន បានឲ្យដឹងថា ក្រុមហ៊ុនផលិតស្រោមអនាម័យមួយ បានហៅការច្នៃប្រឌិតថ្មី នេះថា Fundawear ដែលនេះជាផលិតផលថ្មីសម្រាប់ គូស្នេហ៍ទាំងឡាយណា ដែលស្ថិតនៅឆ្ងាយពីគ្នា និងមានអារម្មណ៍ចង់ប៉ះពាល់គ្នា។ នៅក្នុងនោះ ខាងបុរសអាចស្លៀកខោក្នុង និងនារីស្លៀកខោអាវទ្រនាប់ ម្យ៉ាងដែលក្រុមហ៊ុននេះ បានផលិត ដែលខណៈពេលនោះ ភាគីណាមួយក៏បានអាចធ្វើឲ្យ ខោអាវទាំងនោះ មានភាពរុំញ័រ។ យ៉ាងណាមិញ ពួកគេអាចបញ្ចូលកម្មវិធីនេះ នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ ដែលអាចបញ្ជូនសញ្ញាអ្វីម្យ៉ាង ទៅទូរស័ព្ទដៃមួយទៀត ហើយរុំញ័រក៏កើតមានឡើងដូចគ្នា។  

តើប្រិយមិត្ដចង់សាកល្បង នៅផលិតផលនេះដែរឬទេ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]