រាជធានីភ្នំពេញ ៖ មាន​ការ​ភ្ញាក់​​ផ្អើល​ឆោឡោ​​មួយ​​​ធ្វើ​ឱ្យ​មហាជន​ចោម​​រោម​មើល​អ៊ូអរ​ ដោយសារ​តែ​សមត្ថកិច្ច​មាន​គ្នា​ច្រើន​នាក់​បាន​ធ្វើ​ការ​ឡោម​ព័​ទ្ធ​រថយន្ដ​វី​ហ្គោ​ពណ៌​ទឹកប្រាក់​​១​គ្រឿង​ បើកបរ​ដោយ​បុរស​ម្នាក់​ឡើង​លើ​ស្ពាន​អាកាស​៧​មក​រា​ ​ប​ញ្ច្រាស​ទិស ហើយ​ចំ​ពេល​ដែល​ក្បួន​ប្រតិភូ​កំពុងតែ​ធ្វើ​ដំ​ណើរ​ថែម​ទៀត ធ្វើ​ឱ្យ​សមត្ថកិច្ច​ម្នាក់​ៗ​ភ្នែក​នៅ​កញ្ចឹង.ក ​​ព្រោះតែ​ខ្លាច​រថយន្ដ​នេះ​ទៅ​បុក​ជា​មួយរថយន្ដ​ក្បួន​ប្រតិភូ​នោះ​។​ ទោះជា​យ៉ាងណា​អ្នកបើកបរ​រថយន្ដ​និង​ក្រុម​គ្រួ​សារបាន​និយាយ​ទៅ​សម​​ត្ថ​កិច្ច​ថា ​ខ្លួនមក​ពី​ស្រែ​មិនសូវ​ស្គាល់ផ្លូវ​ច្បាស់លាស់​​នោះ​ទេ គឺចេះ​តែ​​បើកបរ​រថយន្ដ​បែប​នេះ​ទៅ។ ​​មិន​បង្អង់​យូរ​សមត្ថ​កិច្ច​ក៏​បាន​ឃាត់​រថយន្ដ​នេះ ហើយ​យក​រថយន្ដ​មក​ស្ទូច​​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំ​េព​ញ​ ដើម្បី​សាក​សួរ និងចាត់​ការ​តាម​ផ្លូវ​ច្បាប់​​។​ ករណី​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២​ មេសា​ ២០១២​ នៅ​ចំណុ​ច​គល់​ស្ពាន​​អាកាស​៧​មករា ប៉ែក​ខាងលិច​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ បុរសអ្នកបើកបរ​រថយន្ដ​​បំពាន​ខាងលើ​​មាន​​ឈ្មោះ​ឈិ​ន ឡូ អាយុ​៤៣​ឆ្នាំ​ជា​អាជីវករ​នៅ​ផ្សារ​ព្រៃវែង​និង​រស់នៅស្រុក​ពាម​ជ័រ ខេត្ដ​ព្រៃ​វែង ក្នុង​សម្លៀក​បំពាក់​ខោ​ប៉ា​រ៉ា​ អាវ​ស៊ី​វិល​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​មក​ភ្នំពេញ​ជួប​បងប្អូន ហើយ​មិនសូវ​ស្គាល់ផ្លូវ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ គឺ​ចេះ​តែ​បើកបររថយន្ដ​តាម​ផ្លូវ ហើយ​បាន​បើក​ឆ្លងស្ពាន​៧​មក​រា​ដោយ​មិនដឹង​បញ្ច្រា​សទិស​និង​មិនដឹង​មាន​ក្បួន​ប្រតិភូ​ឆ្លង​កាត់​នោះ​ឡើយ​។ ​ ទោះ​ជាបែប​ណា​សមត្ថកិច្ច​បាន​ស្ដី​ប​ន្ដោ​ស​បុរស​ម្នាក់​នេះ​យ៉ាង​ចាស់ដៃ​​ថា យ៉ាង​ហោច​ណាស់​​ក៏​មាន​សតិ​សម្ប​​ជញ្ជៈ​ដឹង​ខុស​​ដឹង​ត្រូវ​ និង​បញ្ច្រាសទិស​ខ្លះ​​ដែរ មនុស្ស​អស់​ធំទៅ​ហើយ មិន​មែន​កូន​ក្មេង​ឯណា?

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]