យល់​ដឹង៖ ជីវិត​ប្តី​ប្រពន្ធ​ រមែន​អី​តែង​ប៉ះទង្គិតគ្នា​ តិចឬ​ច្រើ​ន​ មិន​អត់សោះ​​នោះទេ តែបើ​សម្រេច​ចិត្តថា ​ជ្រើស​រើស​គ្នា​ជា​គូទៅ​ហើយ​ ត្រូវ​ចេះ​យោគ​យល់ ​អធ្យាស្រ័យ​ឲ្យ​គ្នា ​ទោះ​ជួប​នៅ ​កាលៈទេសៈ លំបាក​ ​យ៉ាង​ណាក៏ដោយ​​ ក៏​នៅ​តែ​អាច​ជំនះ​និង ​ដោះ​ស្រាយរួម​គ្នាបាន​​​ដែរ។

រូបតំណាង​

ក៏ប៉ុន្តែ​ មាន​រឿង​មួយ ​ដែលអាច​ធ្វើ​ឲ្យ ​ជីវិត​ប្តី​ប្រពន្ធ​ងាយ​នឹង ​ឈាន​ដល់​ទី​បញ្ចប់​បំផុត​នោះ​គឺ ការផិត​ក្បត់​។​ ត្រូវ​ចាំ​ថា ​គ្មាន​អ្វី​ដែល​ឈឺ​ចាប់ ជាងនៅ​ពេល​ដែល​ដឹង​ថា ​​ប្តី​ឬប្រពន្ធ​ខ្លួន​ លួច​មាន​ទំនាក់​ទំនង​ជាមួយ​ ​អ្នក​ផ្សេង​នោះទេ​។ តើ​នៅ​ពេល​ដែល​ជួប ​នៅ​រឿង​ផិត​ក្បត់​ តើ​រវាង​ប្តី ​និងប្រពន្ធ​ ម្នាក់​ណា​ដែល​មាន ​ចិត្ត​ដាច់​ជាង​?

រូបតំណាង​

សម្រាប់​មិត្ត ​អ្នក​អាន​រាល់​គ្នា ​ប្រហែល​ជា​អាចគិត​ថា ​រឿង​ផិតក្បត់​នេះ ​សម្រាប់​មនុស្ស​ប្រុស​ជា​រឿង​ធម្មតា ព្រោះ​បើ​តាម ​តថភាព​ជាក់​ស្តែង ​​យើងអាច​​​ឃើញ​ថា ​ករណី​ប្តី​ផិត​ក្បត់​ប្រពន្ធ មាន​ច្រើនជាង​ករណី ​ប្រពន្ធ​លួ​ចមាន​សាហាយ​។

រូបតំណាង​

ហេតុ​ដូចនេះ​ហើយ ​ទើប​ធ្វើឲ្យ​​មនុស្ស​ប្រុស ​យល់​ថាការ​​ផិត​ក្បត់​ លួច​ស៊ី​ខាងក្រៅ ​​ទាំង​ដែល​ខ្លួន ​មាន​ប្រពន្ធទៅហើយនោះ ជា​រឿងធម្មតា​របស់ ​មនុស្សប្រុសគ្រប់​រូប​​ទៅហើយ។ ក៏ប៉ុន្តែ​សម្រាប់​មនុស្ស​ស្រី ការ​ផិត​ក្បត់​ ​នៅ​តែ​​ជា​រឿង​ដ៏​ឈឺចាប់បំផុត​ ចំពោះ​មនុស្ស​ស្រី​គ្រប់​រូប ​គ្មានន​រណាដែល​ចង់​បាន​ប្តី​ រួម​គ្នា​ជា​មួយ​នឹង ​ស្រី​ដទៃនោះទេ​។

រូបតំណាង​

ទោះបី​ពេល​ខ្លះ ​នាងសុខចិត្ត​ទ្រាំ​មិន​​លែង​លះ​ មិនមែន​មាន​ន័យ​ថា ​នាង​នៅ​ស្រលាញ់​អ្នក​នោះទេ តែព្រោះ​ដោយសារ​​ ​តែ​អាណិត​កូន ដើម្បី​មុខ​មាត់​គ្រួសារ​ ទើប​កាលៈទេសៈខ្លះ នាង​ត្រូវ​ទាំ្រ តែក៏កុំ​គិត​ថា​ ​​នៅ​ពេល​ដែល ​នាង​មិន​មាត់ ​អ្នក​អាច​ធ្វើ​អ្វី​បាន ​តាមអំពើ​​ចិត្ត​នោះទេ ​ត្រូវ​ចាំ​ថា​ បើដល់​ពេល​មួយ​ដែល​​នាង ​ឆ្អែត​ឆ្អន់​ហើយ ទោះអ្នក​ខំប្រឹង​ប៉ះពៅ​ ​យ៉ាងណា​​ក៏​ដោយ​ក៏នាង ​គ្មាន​ថ្ងៃ​ត្រឡប់​ក្រោយ​ដែរ។ ចិត្ត​មនុស្ស​ស្រី​គឺ​បែប​នេះ​ សាំញុំាចិត្តទន់ តែ​បើ​នាង​យល់​ថា ​​ឆ្អែតឆ្អន់​ហើយ ទ្រាំ​ទ្រ​គ្រប់​គ្រាន់​ហើយ មនុស្សស្រី​ក៏​​ចិត្ត​ដាច់ខ្លាំង​​បំផុត​ដែរ។

រូបតំណាង​

ខុស​គ្នា​ពី​មនុស្ស​ប្រុស​ ប្រសិន​បើ​ជួប ​នៅ​រឿង​ប្រពន្ធ​ផិត​ក្បត់​វិញ​ គឺ​អាច​នឹងទន់​ជ្រាយ​មិន​ហ៊ាន​ប្រឈម​មុខ​ ពេល​ខ្លះ​សុខ​ចិត្ត​គេច​វេសទៀត​ផង​។ កុំ​ឃើញ​ថា​ ​មនុស្ស​ប្រុស​ មាន​រាង​កាយ​មាំមួន ​ជាង​មនុស្ស​ស្រី ហើយ​ជា​មេគ្រួសារ​ ​តែ​បើ​និយាយ​ពី ​រឿង​ស្នេហាវិញ​ ​​គឺមាន​ចិត្ត​មិន​ដាច់​ ដូច​មនុស្ស​ស្រីនោះទេ​។

រូបតំណាង​

ជារួម​សុភមង្គល ​ក្នុង​គ្រួសារ​គ្មាន​អ្វី ​ក្រៅ​ពី​ការ​ចេះ​យល់​ពី​គ្នា ស្មោះ​ត្រង់​និង​គ្នា​នោះទេ។ ការ​ភ្លើត​ភ្លើន ​សប្បាយ​នៅ​ខាងក្រៅ​ អ្នក​ណា​ក៏មាន​ដែល ​តែ​សំខាន់​យើង​ត្រូវ​ចេះ ​គ្រប់​គ្រងវា។ ត្រូវ​ចាំថា​ ស្រី​ញី ប្រុស​ឈ្មោល នៅ​ខាង​ក្រៅ​ ពួកគេ​នៅ​ក្បែរ​យើង ​តែគ្រា​​សប្បាយ​តែប៉ុណ្ណោះ​ តែ​ពេល​មាន​ទុក្ខ​គឺ ​មាន​តែ​ប្តី​ប្រពន្ធ​យើង​ទេ ​ដែល​នៅ​ក្បែរ​គ្នា ​យល់​ដឹង​ពី​ទុក្ខ​ធុរៈគ្នា ​ទៅ​វិញ​ទៅមកនោះ កុំ​ព្រោះ​តែ​ ការ​សប្បាយ​ភ្លើត​ភ្លើន​មួយ​គ្រា ​ធ្វើ​ឲ្យ​សុភមង្គល ​ក្នុង​ក្រុម​គ្រួសារមួយ ​ត្រូវបាត់​បង់​ឲ្យ​សោះ ព្រោះ​វាគ្មានតម្លៃនោះទេ  ចុង​ក្រោយ​មាន​តែ ​ការ​ស្តាយ​ក្រោយ​តែប៉ុណ្ណោះ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ