តារា YouTube ល្បីឈ្មោះរបស់អាមេរិក Tanner Fox បាន​ឆ្លង​​​វីរុស​កូវីដ​ ​១៩​​ (មានវីដេអូ)

//s5.kh1.co/7d/7d8fffc3be39cd47e675581e9ca0ce5873472042.jpg
នារី

 ១៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Tanner Fox គឺជាតារា YouTube វ័យ ២១ ឆ្នាំសញ្ជាតិអាមេរិកាំងដែលទទួលបានការគាំទ្រខ្លាំងមែនទែននៅសហរដ្ឋ​អាមេរិក

Tanner Fox គឺជាតារា YouTube វ័យ ២១ ឆ្នាំសញ្ជាតិអាមេរិកាំងដែលទទួលបានការគាំទ្រខ្លាំងមែនទែននៅសហរដ្ឋ​អាមេរិក​ដែលលោកមាន Subscribers ចំនួន​ ១០.២ លាននាក់។ ក្រៅពីធ្វើវីដេអូ YouTube លោកក៏មាន​ទេពកោសល្យ​ផ្សេង​ទៀត​ដូចជាជិះស្គីក្តារ និង Scooter ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះផងដែរ​ រឿងមួយដែលមិនគួរកើតឡើងនោះគឺលោកបានធ្វើតេស្តវីរុសកូវីដ-១៩ ដោយលោកទទួលបាន​លទ្ធផលវិជ្ជមាន។ Tanner តែងតែធ្វើតេស្តរកវីរុសកូវីដ-១៩ នេះ រៀងរាល់មួយសប្តាហ៍ម្តង ប៉ុន្តែស្រាប់តែថ្ងៃមុននេះ​លោកមានអាការៈអស់កម្លាំង ឈឺក្បាល និងស្អកក ដែលជាហេតុធ្វើឲ្យលោកទៅពិនិត្យ។

យ៉ាងណាមិញ​ Tanner ទើបបង្ហាញអាការៈស្រាលប៉ុណ្ណោះ ដែលខានមន្ទីរពេទ្យទាមទារ​ឲ្យលោកត្រូវនៅផ្ទះមិន​ឲ្យ​ចេញ​​ទៅណារយៈពេល ២ សប្តាហ៍៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូរបស់ Tanner Fox និយាយពីរឿងឆ្លងកូវីដ-១៩
Tanner Fox
Tanner Fox
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T