Tottenham និង​ Everton កំពុងតាមចែចូវកីឡាករមួយរូប នៅ Southampton

//s5.kh1.co/53/53dd4946f87f58522dddcd28a1df1ac22bcc64bf.jpg
កីទ្បា

 ១៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុម Tottenham Hotspur និង​ Everton កំពុងតែមានការចាប់អារម្មណ៍ទៅលើកីឡាករមួយរូបដែលកំពុងលេងឲ្យក្លឹប Southampton ដែលមានឈ្មោះថា Pierre-Emile Hojbjerg។

ក្រុម Tottenham Hotspur និង​ Everton កំពុងតែមានការចាប់អារម្មណ៍ទៅលើកីឡាករមួយរូបដែលកំពុងលេងឲ្យក្លឹប Southampton ដែលមានឈ្មោះថា Pierre-Emile Hojbjerg

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីចង់អូសទាញខ្សែបម្រើសញ្ជាតិដាណឺម៉ាកមួយរូបនេះបាន Tottenham Hotspur គ្រោងនឹងចំណាយលុយទិញកីឡាកររូបនេះបូកបញ្ចូលនឹងការផ្ទេរខ្សែការពារស្តាំរបស់ខ្លួនមួយរូបដែលមានឈ្មោះថា Kyle Walker-Peters ដែលកំពុងតែខ្ចីជើងដោយក្លឹប Southampton ស្រាប់ទៅក្នុងកិច្ចសន្យាទិញកីឡាករ Pierre-Emile Hojbjerg នេះពី Southampton។

កីឡាករ Pierre-Emile Hojbjerg
កីឡាករ Pierre-Emile Hojbjerg

យ៉ាងណាមិញ Southampton កំពុងតែមានភាពស្រពេចស្រពិលថាខ្លួនគួរតែចុះកុងត្រាយក Kyle Walker-Peters ឬត្រូវរង់ចាំមើលទម្រង់លេងរបស់កីឡាកររូបនេះមួយរដូវកាលទៀត។ ក្រុម Tottenham Hotspur ចង់បានកីឡាករ Pierre-Emile Hojbjerg នេះយកមកពង្រឹងតំបន់កណ្ដាលរបស់ខ្លួន ប៉ុន្តែក៏កំពុងតែពិចារណាលើតម្លៃខ្លួនរបស់កីឡាកររូបនេះផងដែរ​ ដែលមានតម្លៃ ២៥​ លានផោន។

គួរបញ្ជាក់ផងដែរថា Everton ក៏កំពុងគិតដើម្បីចង់កាត់មុខ Spurs ទិញយកកីឡាកររូបនេះផងដែរ ប៉ុន្តែយោងទៅតាមសារព័ត៌មាន Sky Sports នោះ កីឡាកររូបនេះចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho ច្រើនជាង៕

កីឡាករ Kyle Walker-Peters
កីឡាករ Kyle Walker-Peters
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

ប្រភពSky Sports

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T