Bitoey ត្រៀមធ្វើម៉ាក់ៗល្អ រៀបចំបន្ទប់សម្រាប់កូន បានឡើងឃ្យូត

//s5.kh1.co/6b/6beec3fdfd8d39685a79cae7a23fbf579635a896.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រៀបចំទុកឲ្យហើយក៏ល្អ! ទោះបីមិនទាន់សម្រាលពិតមែន ប៉ុន្តែ តារាចម្រៀង និយមលេងខ្លួនស៊ិចស៊ី Bitoey រៀបចំតុបតែងបន្ទប់ទទួលស្វាគមន៍កូន យ៉ាងស្រស់ស្អាតតែម្ដង។

ថៃ៖ តារាចម្រៀង Bitoey របស់ផលិតកម្ម Rsiam បន្ទាប់ពីបានរៀបការជាមួយ តារាសម្ដែង Dj Man កាលពីចុងឆ្នាំ២០១៩កន្លងទៅ ពេលនេះ ពួកគេក៏មានកូនដំបូងនៅក្នុងផ្ទៃ ទុកជាចំណងដៃនៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ​​​ការពរពោះរបស់តារាស្រីរូបនេះ ក៏កាន់តែកៀកជិតដល់ថ្ងៃសម្រាលហើយដែរ ពិសេសពោះរបស់នាង ក៏កាន់តែធំទៅៗ ធ្វើឲ្យអ្នកម្ដាយរូបនេះ កាន់តែអន្ទះសារចង់ឃើញមុខកូន ដែលជាតំណក់ឈាមរួមគ្នា ជាមួយស្វាមីជាទីស្រលាញ់របស់ខ្លួន។

ទន្ទឹងនឹងការរង់ចាំនេះដែរ យើងឃើញថា Bitoey ដូចជាគិតគូបានដិតដល់គួរឲ្យសរសើរ មិនថាការប្រើប្រាស់របស់របរថែទាំ និងកន្លែងស្នាក់នៅគឺ នាងរៀបចំបានយ៉ាងមានសណ្ដាប់ធ្លាប់។ ពិសេស ថ្មីៗនេះ កន្លែងដែលនាងទើបតែរៀបចំថ្មី សម្រាប់ ទទួលកូននៅក្នុងពោះដែលជិតសម្រាលនោះវិញ យើងឃើញថា មានការរៀបចំសុទ្ធសឹងតែជារបស់របរទំនើបៗ ស្រស់ស្អាត និងតុបតែងឡើងយ៉ាងប្រណីតផងដែរ។

ក្នុងនោះដែរ អ្នកគាំទ្រ ពិតជាមិនឲ្យខកខានការសរសើរបានទេ ព្រោះថា កូនមិនទាន់ទាំងកើតផង តែតារារូបនេះ ចេះយកចិត្តទុកដាក់រៀបចំ កន្លែងគេងឲ្យកូនបានយ៉ាងល្អ សាកសមជាម្ដាយសម័យថ្មីតែម្ដង។ តែយ៉ាងណាគេក៏បានជូនពរឲ្យម្ដាយនឹងកូនរូបនេះ មានសុខភាពល្អរឹងមាំផងដែរ៕

ទស្សនារូបភាពខាងក្រោម​៖

Bitoey និងគ្រួសារ
Bitoey និងគ្រួសារ
Bitoey និងគ្រួសារ
Bitoey និងគ្រួសារ
Bitoey 
Bitoey 
Bitoey 
Bitoey 
បន្ទប់គេងកូន Bitoey
បន្ទប់គេងកូន Bitoey
បន្ទប់គេងកូន Bitoey
បន្ទប់គេងកូន Bitoey
បន្ទប់គេងកូន Bitoey
បន្ទប់គេងកូន Bitoey
បន្ទប់គេងកូន Bitoey
បន្ទប់គេងកូន Bitoey
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T