វីដេអូមួយដែលត្រូវបាន កាមេរ៉ាសំងាត់ថតបាន នៅក្នុងជណ្ដើរយន្ដប្រអប់ ត្រូវបានគេចែកចាយពាសពេញ ក្នុងអ៊ិនធើណេត ដោយសារតែវីដេអូនេះ បានបង្ហាញអំពើដ៏ ស្មោកគ្រោកដែលមិនគួរឲ្យជឿទាល់តែសោះ។

យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា ហេតុការណ៍នៅក្នុងវីដេអូនេះ បានកើតឡើង កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៣នេះ នៅ ក្នុងជណ្ដើរយន្ដប្រអប់ របស់ស្ថានីយ៍រថភ្លើង Shenzhen ប្រទេសចិន។ អ្វីដែលមិនគួរឲ្យជឿនោះ គឺបុរសដែលជាស្វាមីរបស់ស្ដ្រីនេះ បែរជាមិនឃាត់ប្រពន្ធ ដែលកំពុងតែសំងំបត់ជើងធំ នៅក្នុងជណ្ដើរយន្ដនោះទេ។ យ៉ាងណាមិញ សម្រាប់ស្ថានីយ៍រថភ្លើងភាគច្រើន នៅភាគខាងត្បូងរបស់ប្រទេសចិន ក៏ត្រូវបានទទួលការរិះគន់ជាខ្លាំង ដោយសារតែមិនមាន បន្ទប់ទឹកគ្រប់គ្រាន់។

តើប្រិយមិត្ដយល់យ៉ាងណា? តើនេះជាកំហុស របស់ស្ដ្រីនេះ ឬ ដោយសារតែការខ្វះបន្ទប់ទឹក? សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]