ហេតុតែជាស្រីស្អាត! Angelababy ទោះត្រូវគេលួចថតបានសម្រស់ក្រៅឆាក គ្មានកែកុន នៅតែលេចធ្លោ

//s5.kh1.co/2b/2b3c2a30568837f66a50e489a7f644dba567a6b0.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រូបថតជាច្រើនសន្លឹកដែលត្រូវបានចែកចាយបន្តនោះទស្សនិកជនភាគច្រើនបានកោតសរសើរចំពោះសម្រស់ដ៏លេចធ្លោរបស់ភរិយារបស់តារាសម្តែងប្រុស Huang Xiaoming

ចិន៖ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមចិន បានបង្ហោះរូបថតជាច្រើនសន្លឹក នៅពីក្រោយឆាករបស់ Angelababy អ្នកម្តាយកូនមួយរូបនេះ ត្រូវបានទស្សនិកជនចែកចាយយ៉ាងច្រើន ជាមួយសម្រស់ស្អាតនៅខាងក្រៅរបស់នាង គឺលេចធ្លោមិនចាញ់ក្នុងStudioឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គេឃើញថា ភរិយារបស់តារាសម្តែងប្រុស Huang Xiaoming នៅតែមានសម្រស់ស្រស់ស្អាត គួរឱ្យទាក់ទាញដែលធ្វើឱ្យអ្នកគាំទ្ររំភើបមិនស្ទើរ ដោយនាងពាក់គ្រឿងតុបតែងស្រាល ៗ ដែលជាសម្លៀកបំពាក់ អាវដៃសប៉ោង និងបន្ថែមមកុដតូចមួយ នៅលើក្បាលរបស់នាង។ បើប្រៀបធៀបទៅនឹង រូបថតប្លែកៗពីមុនៗ លើកនេះ Angelababy នៅតែទទួលបានការកោតសរសើរបំផុតពី​ សំណាក់អ្នកនិយមលេងអ៊ីនធើណែតដដែល។

លើសពីនេះ  Angelababy ត្រូវបានគេសង្កេតឃើងថា តារាស្រីរូបនេះមិនមានការផ្លាស់ប្តូរច្រើនទេ  មិនត្រឹមតែ មុខដ៏សែនទាក់ទាញរបស់នាងនោះទេ ជាមួយនឹងដងខ្លួនដ៍ស្ដើង និងជើងស្រលូន នៅតែជាទីចាប់អារម្មណ៍ ទោះបីនាងមានកូនមួយហើយក្តី៕

សូមទស្សនារូបខាងក្រោម៖

Angelababy
Angelababy
Angelababy
Angelababy
Angelababy នៅក្រៅ
Angelababy នៅក្រៅ
Angelababy នៅក្រៅ
Angelababy នៅក្រៅ
Angelababy នៅក្រៅ
Angelababy នៅក្រៅ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T