សល់ ២ ប្រកួតទៀតប៉ះក្រុមខ្លាំងៗក្នុងលីគ តែស្តាយ Leicester City នឹងលេងដោយគ្មានកីឡាករសំខាន់ៗមួយចំនួន

//s5.kh1.co/52/52ab9719ba35cbf6bf3d59058d48db82127af9b6.jpg
កីទ្បា

 ១៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Leicester City នឹងត្រូវលេងដោយគ្មានកីឡាករសំំខាន់ៗមួយចំនួនដូចជាខ្សែបម្រើ

 Leicester City នឹងត្រូវលេងដោយគ្មានកីឡាករសំំខាន់ៗមួយចំនួនដូចជាខ្សែបម្រើ James Maddison  ដោយមានបញ្ហាត្រគាក រួមមានទាំងខ្សែការពារ Ben Chilwell ដែលមានបញ្ហាភ្លៅ និង Christian Fuchs មានបញ្ហាក្រលៀន ដែលពួកគេនឹងខកខានសម្រាប់ការប្រកួត ២ ទៀតនៅក្នុងលីគដើម្បីដណ្តើមកៅអី Top 4 សម្រាប់ទៅលេង UEFA Champion League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនេះ Leicester City បានយកឈ្នះ ២ ទល់នឹង ០ ទៅលើក្រុម Sheffield United ដោយឈរនៅលេខរៀងទី ៤​​ ដដែល ដោយ Manchester United បានយកឈ្នះទៅលើក្រុម Crystal Palace ដោយលទ្ធផល ២ ទល់នឹង ០ ដូចគ្នាដោយឈរនៅលេខ​រៀងទី ៥ ហើយក្រុមទាំង ២ គឺមាន ៦២ ពិន្ទុស្មើគ្នាដោយក្រុម Leicester City មានគ្រាប់បាល់លើស Manchester United ចំនួន ៣ គ្រាប់ដោយ Leicester City មានចំនួន ៣១ គ្រាប់ និង Manchester United មានចំនួន ២​៨ គ្រាប់។

គ្រូបង្វឹក Brendan Rodgers
គ្រូបង្វឹក Brendan Rodgers

គួរជម្រាបដែរថា ២​ ប្រកួតចុងក្រោយរបស់ Leicester City នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Tottenham Hotspur និងប្រកួតចុងក្រោយជាមួយនឹង Manchester United។ គ្រូបង្វឹកក្រុម Leicester City លោក Brendan Rodgers បាននិយាយកីឡាករទាំងបីខាងលើនឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាលស្របពេលដែលកីឡាករ Marc Albrighton ដែលមានបញ្ហាត្រគាកនោះក៏មិនទាន់ជាសះស្បើយនៅឡើយ ប៉ុន្តែ Marc អាចនឹងបង្ហាញវត្តមានពេលប៉ះជាមួយនឹង Manchester United៕

កីឡាករ James Maddison
កីឡាករ James Maddison
កីឡាករ Ben Chilwell
កីឡាករ Ben Chilwell
កីឡាករ Christian Fuchs 
កីឡាករ Christian Fuchs 
កីឡាករ Marc Albrighton 
កីឡាករ Marc Albrighton 

ប្រភពESPN

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T