ទីបំផុត Man Utd ចុះកុងត្រាបានកីឡាកររូបនេះពី Real Madrid ដោយមិនអស់លុយសូម្បីមួយសេន (មានវីដេអូ)

//s5.kh1.co/02/02062e72492e5fb91042084c27f81ba415e4601e.jpg
កីទ្បា

 ១៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United ទទួលជោគជ័យក្នុងការចុះកុងត្រាយកកីឡាករវ័យក្មេងរបស់ក្លឹបអធិរាជស Real Madrid ដែលមានឈ្មោះថា Alvaro Fernandez ដោយកុងត្រានោះមានរយៈពេល​ ៤​ ឆ្នាំ។

យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United ទទួលជោគជ័យក្នុងការចុះកុងត្រាយកកីឡាករវ័យក្មេងរបស់ក្លិបអធិរាជស Real Madrid ដែលមានឈ្មោះថា Alvaro Fernandez ដោយកុងត្រានោះមានយៈពេល​ ៤​ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាកររូបនេះមានអាយុ ១៧ ឆ្នាំដោយលេងតំបន់ការពារស្លាបឆ្វេង។ Alvaro បានផុតកុងត្រាជាមួយ Real Madrid កាលពីថ្ងៃទី ៣០ ខែ​ មិថុនា ឆ្នាំ ២០២០ ដោយបរាជ័យក្នុងការបន្តកុងត្រាថ្មី ហើយរូបគេក៏សម្រេចចិត្តចុះកុងត្រាលេងឲ្យក្លិបបិសាចក្រហម Manchester United ដោយមិនមានតម្លៃខ្លួនអ្វីទាំងអស់។

កីឡាករ Alvaro Fernandez
កីឡាករ Alvaro Fernandez

Alvaro បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៧ ដោយផ្ទេរមកពីក្លិប Deportivo La Coruna។ កីឡាកររូបនេះបានលេងឲ្យក្រុម Real Madrid ដូចជា U15, U16 និង U17 សម្រាប់ ៣ រដូវកាលដំបូងរបស់ខ្លួន។ រូបគេក៏ជាកីឡាករវ័យក្មេងមួយរូបដែលមានសមត្ថភាពក្នុងការលេងដ៏អស្ចារ្យក្នុងចំណោមកីឡាករ Academy របស់ Real Madrid ផ្សេងៗទៀតដូចជាខ្សែបម្រើ Bruno Iglesias និងខ្សែប្រយុទ្ធ Israel Salazar។

តាមប្រភពរាយការណ៍ដោយ ESPN បាននិយាយថា Alvaro នេះគឺជម្រើសដ៏ល្អសម្រាប់ Manchester United ដើម្បីយកទៅបណ្ដុះបណ្ដាល។ គេជឿជាក់ថា Alvaro នឹងអាចចូលហាត់ជាមួយឈុតធំរបស់ Manchester United នារដូវកាលក្រោយនេះបាន ដោយរូបគេអាចជាកីឡាករ បម្រុងមួយនៅពេលដែល Manchester United ត្រូវការខ្សែការពារបន្ថែម៕

ទស្សនាវីដេអូ និង រូបភាពខាងក្រោម៖

វីដេអូបង្ហាញពីទម្រង់លេងរបស់កីឡាករ Alvaro Fernandez
កីឡាករ Alvaro Fernandez
កីឡាករ Alvaro Fernandez
កីឡាករ Alvaro Fernandez
កីឡាករ Alvaro Fernandez

ប្រភពESPN

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T