រាជធានីភ្នំពេញ ៖ បុរសជនជាតិ អាល្លឺម៉ង់ ម្នាក់អង្គុយសំកុក បង្អត់អាហារខ្លួនឯងនៅ កន្លែងឃាត់ខ្លួនរបស់ សមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ដោយបង្ហាញការតូចចិត្តតូចថ្លើមថា ច្បាប់នៅស្រុកខ្មែរគ្រាន់តែ លេងប្រដាប់ភេទកុមារក៏ មានទោសដែរ ។ បុរសជនជាតិអាល្លឺម៉ង់ វ័យចំណាស់ម្នាក់នៅឈ្មោះGANDNER HANS អាយុ៦៩ឆ្នាំ ចូលមកកម្ពុជាជាភ្ញៀវទេសចរត្រូវសមត្ថកិច្ច នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ មេសា នៅចំណុចផ្លូវលេខ២០០៤ កែងនឹងផ្លូវសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញពេលបម្រុងឡើងយន្តហោះ ទៅកាន់ប្រទេសខ្លួនវិញ ។

លោកវរសេនីយ៍ទោកែវ ធា បានឱ្យដឹងថា តាមរបាយការណ៍របស់អង្គការ សកម្មភាពដើម្បីកុមារបានបញ្ជាក់ថា កាលពីថ្ងៃទី១១ មេសា វេលាម៉ោងប្រហែល១១និង៣៦នាទី បុគ្គលិកអង្គការសកម្មភាព ដើម្បីកុមារបានឃើញជនបរទេសម្នាក់ នេះអង្គុយលើបង់មាត់ទន្លេ ជាមួយក្មេងប្រុស ម្នាក់អាយុប្រហែល១៣ឆ្នាំ ។ លោកកែវ ធា បន្តឱ្យដឹងថា ជនបរទេសនោះបានបឺតមាត់ ក្មេងប្រុសនោះថែមទៀត និងយកដៃស្តាំលុក ចូលខោលេងប្រដាប់ភេទក្មេងប្រុស ព្រមទាំងឱនមុខដាក់លើល ប្រដាប់ភេទ និងបានឱ្យលុយទៅក្មេងមួយ ចំនួនជាថ្នូរនៃការស្រើបស្រាល នូវតណ្ហារបស់ខ្លួន ។

បន្ទាប់ពីមានរបាយការណ៍ពីអង្គការមួយនេះ សមត្ថកិច្ចរបស់លោកបានស្នើសុំទៅតំណាង អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនជនអាល្លឺម៉ង់ វ័យចំណាស់ម្នាក់នោះមកសាកសួរនិងក្រោយពីសាកសួរទៅជនអាល្លឺម៉ង់បានសារភាពថាខ្លួន បានប្រព្រឹត្តដូច្នោះ មែន ហើយគេបាននិយាយទៅកាន់សមត្ថកិច្ចថា គេមានទោសគ្រាន់តែលេងលឹង្គកូនក្មេង ។ ទោះជាយ៉ាងណាជនជាតិអាល្លឺម៉ង់វ័យចំណាស់ រូបនេះបានជាប់ពាក់ព័ន្ធបទល្មើសប្រព្រឹត្តអំពើអាស និងប្រឆាំងអនីតិជនអាយុក្រោម១៥ឆ្នាំ និងទិញពេស្សាចារកុមារ ដែលបទល្មើសនេះបានចែង ក្នុងមាត្រា៤៣និងមាត្រា៣៤នៃច្បាប់ស្តីពីការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។

ដោយជាប់ពាក់ពន្ធបទល្មើសខាងលើសមត្ថកិច្ចបានកសាង សំណុំរឿងនឹងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]