ក្រោយពីមានរឿងស្រ្តីម្នាក់អារមុខក្មេងស្រីរួចមក វ៉ាន់ នីឡា ក៏បានបង្ហោះសារផ្តាំដល់ប៉ូលីសបែបនេះ

//s5.kh1.co/a0/a03c8264d7ed46e3adccabf260c0452d3a15e41f.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វណ្ណនីឡា បង្ហោះសារផ្តាំដល់ប៉ូលីសទាក់ទងរឿងក្មេងស្រីជនរងគ្រោះអាយុ ៥ឆ្នាំ

ភ្នំពេញ៖ កញ្ញា វ៉ាន់ នីឡា ជាអតីតតារាចម្រៀងក្នុងផលិតកម្មភ្លេងរីខត និងជាម្ចាស់បទល្បីៗជាច្រើនដូចជា មនុស្សបងធុញវិលវិញបានទេ, ស្រលាញ់អ្នកមុនរៀបការអ្នកក្រោយ, បន្តស្រលាញ់ ឬផ្តើមស្អប់ និងបទជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាពីកញ្ញា វ៉ាន់ នីឡា ស្ងាត់មុខពីវិស័យសិល្បៈអស់មួយរយៈពេលធំក្តី ប៉ុន្តែ វ៉ាន់ នីឡា នៅតែបង្ហាញមុខនៅលើបណ្តាសង្គមដូចជា ហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមជាដើម។

ជាក់ស្តែង កាលពីម្សិលមិញនេះក៏មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់មានចេតនាចង់សម្លាប់ ដើម្បីសងសឹកលើកុមារីជនរងគ្រោះអាយុ ៥ឆ្នាំនៅជាប់ផ្ទះ ព្រោះកុមារីរូបនេះបានលេងប្រឡែងគ្នា រួចក៏បានឈ្លោះប្រកែកគ្នាជាមួយនឹងកូនប្រុសរបស់ជនរងគ្រោះដែលមានអាយុ ២ឆ្នាំ។ បន្ទាប់ពីមានរឿងនេះហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ធ្វើឲ្យមហាជនទូទាំងប្រទេសខឹងសម្បារ និងហួសចិត្តស្រ្តីជនសង្ស័យ ដែលមានចិត្តសាហាវធ្វើបាប និងវះលើមុខ និងដៃក្មេងស្រីជនរងគ្រោះរូបនោះ។

ភ្លាមៗនេះ កញ្ញា វ៉ាន់ នីឡា ក៏បានស៊ែរវីដេអូរបស់ស្រ្តីជនសង្ស័យរូបនោះ និងសរសេរផ្តាំទៅប៉ូលីសថា "ពូប៉ូលីសអើយជួយធាក់ម្នាក់ហ្នឹងមួយជើងចូលក្រោមតុអោយខ្ញំុមួយមក លៃអោយចំឆ្អឹងជំនី"។ មិនត្រឹមតែប៉ុណ្ណោះ វ៉ាន់ នីឡា ក៏បានស៊ែររូបភាពជាច្រើននៅក្នុងគណនីផ្ទាល់ខ្លួនរបស់កញ្ញា ដែលទាក់ទងពីក្មេងស្រីអាយុ ៥ឆ្នាំដែលជាជនរងគ្រោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
  កញ្ញា វ៉ាន់ នីឡា
សារ វ៉ាន់ នីឡា បានស៊ែរលើហ្វេសប៊ុក
សារ វ៉ាន់ នីឡា បានស៊ែរលើហ្វេសប៊ុក
វ៉ាន់ នីឡា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T