ការប្រកួត​​បាល់​ទាត់​​លីគកំពូល​របស់​​អ៊ុយ​រ៉ា​ហ្គាយ​​​នឹង​​ចាប់​ផ្តើម​ឆាប់​ៗ​​ ដោយការ​ប៉ះ​គ្នា​​រវាង​ក្រុមទាំង ២នេះ ​​

//s5.kh1.co/23/23c32f2529f183112f70eb5b94dd7a86ae045eed.jpg
កីទ្បា

 ១៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការប្រកួតបាល់ទាត់លីគកំពូលរបស់ប្រទេសអ៊ុយរ៉ាហ្គាយនឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែសីហាជាមួយនឹងការប៉ះគ្នារវាងក្រុម Penarol និង ក្រុម Nacional

អ៊ុយរ៉ាហ្គាយ៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ការបែងចែកក្រុមក្នុងការប្រកួតបាល់ទាត់លីគ​កំពូលរបស់​ប្រទេស​អ៊ុយរ៉ាហ្គាយនឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែសីហាជាមួយនឹងការប៉ះគ្នារវាងក្រុម Penarol និង ក្រុម Nacional ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាប់ផ្តើមឡើងវិញនឹងធ្វើឡើងបន្ទាប់ពីមានការបញ្ឈប់ជិត ៥ ខែក្នុងរដូវកាលនេះដោយសារជំងឺ COVID-១៩ បានក្លាយជាជំងឺរាតត្បាតទូទាំងពិភពលោក។ កាលពីខែមិថុនាសមាគមន៍បាល់ទាត់អ៊ុយរ៉ាហ្គាយ (AUF) បានកំណត់​យកថ្ងៃទី ១៥ ខែសីហាជាកាលបរិច្ឆេទនៃការចាប់ផ្ដើមការប្រកួតឡើងវិញ។

ការប៉ះគ្នារវាងក្រុម Penarol និង ក្រុម Nacional  នាថ្ងៃទី ៨ ខែសីហាខាងមុខ
ការប៉ះគ្នារវាងក្រុម Penarol និង ក្រុម Nacional  នាថ្ងៃទី ៨ ខែសីហាខាងមុខ

ប្រធាន AUF លោក Ignacio Alonso បានប្រាប់សន្និសីទសារព័ត៌មានថា៖ "សម្រាប់ពួកយើងវាគឺជាថ្ងៃសោមនស្ស​រីករាយ​ពីព្រោះយើងបានប្រាប់ទៅអ្នកគាំទ្រថាយើងនឹងចាប់ផ្ដើមប្រកួតម្តងទៀត ... ហើយយើងនឹងវិលត្រឡប់ទៅ​រកការ​ប្រកួតតាមដែលកាលវិភាគបានគ្រោងទុកវិញ"។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំរវាងតំណាង AUF និងមន្ត្រីរដ្ឋាភិបាលព្រមទាំងបានអនុម័តរួចរាល់​ផងដែរតែដោយ​តម្រូវអោយអនុវត្តតាមគោលការណ៍សុខភាព និងសុវត្ថិភាព។

ប្រវត្តិធ្លាប់ប៉ះគ្នារវាងក្រុម Penarol និង ក្រុម Nacional
ប្រវត្តិធ្លាប់ប៉ះគ្នារវាងក្រុម Penarol និង ក្រុម Nacional

លោក Alonso បាននិយាយថា៖ “ការប្រកួតនឹងត្រូវបានលេងដោយបិទទ្វារសម្រាប់រដូវកាល​ដែលនៅសេសសល់​ដែល​នឹងបញ្ចប់នៅដើមឆ្នាំ ២០២១” ។

ការបែងចែកក្រុមដំបូងរបស់អ៊ុយរូហ្គាយត្រូវបានបញ្ឈប់នៅថ្ងៃទី ១៣ ខែមីនា ពីរថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភព​លោក​បានប្រកាសថាជំងឺ COVID-១៩ ជាជំងឺរាតត្បាត។

ក្រុម Rentistas នាំមុខក្រុមកំពូលតារាង Liga Uruguaya Apertura ជាមួយនឹងជ័យជម្នះ ៣ លើកពីការប្រកួតជា​ច្រើនដែលមាន ៤ ពិន្ទុនាំមុខក្រុមលេខ ២ Progreso ៕

ប្រវត្តិធ្លាប់ប៉ះគ្នារវាងក្រុម Penarol និង ក្រុម Nacional
ប្រវត្តិធ្លាប់ប៉ះគ្នារវាងក្រុម Penarol និង ក្រុម Nacional
 លោក Ignacio Alonso ជាប្រធានសមាគមន៍បាល់ទាត់អ៊ុយរូហ្គាយ (AUF)
 លោក Ignacio Alonso ជាប្រធានសមាគមន៍បាល់ទាត់អ៊ុយរូហ្គាយ (AUF)

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T