មិនខ្វល់ឈ្មោះជាតារាល្បី Shahkrit ទៅប្រើជីវិតសាមញ្ញ ធ្វើស្រែយ៉ាងមានក្ដីសុខ ជាមួយគ្រួសារ

//s5.kh1.co/33/3302f7c1e0e20b6b962933c3fa6d84736804d238.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Shahkrit ហាក់មិនប្រកាន់ខ្លួនជាតារាល្បីសោះឡើយ គ្រាន់តែទំនេរពីការងារសិល្បៈមួយរយៈ ស្រាប់តែនាំប្រពន្ធកូន ទៅប្រើជីវិតនៅជនបទ រំសាយអារម្មណ៍យ៉ាងរំភើយ។

ថៃ៖​ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ កំពូលតារាប្រុសជើងចាស់លំដាប់ឯក លោក Shahkrit ហាក់មិនសូវបង្ហាញមុខ នៅក្នុងការងារសិល្បៈ ក៏ដូចជារឿងភាគថ្មីៗ ដូចកាលពីមួយរយៈមុនសោះ ពោលគឺលោកហាក់ដូចជាឃ្លាតឆ្ងាយ ពីអារម្មណ៍អ្នកគាំទ្រខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ ទោះបីមិនសូវបង្ហាញមុខក្នុងរង្វង់សិល្បៈ ប៉ុន្តែ បើងាកមកមើលពីជីវិតឯកជនរបស់លោក និង គ្រួសារវិញ យើងតែងតែសង្កេតឃើញថា នៅតាមបណ្ដាញសង្គម នានា របស់គ្រួសារដ៏កក់ក្ដៅមួយនេះ ពួកគេ តែងតែ ព្យាយាមបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាច្រើនមិនដាច់ ​អំឡុងពេលពួកគេកំពុងតែមានកូនតូចៗគួរឲ្យស្រលាញ់ទុកជាចំណងដៃផងដែរ។

ក្នុងនោះផងដែរ អំឡុងពេលការងារមិនសូវមមាញឹកច្រើន តារាប្រុសរូបនេះ ក៏បានប្រើជីវិតជាតារាល្បីរបស់ខ្លួន ទៅរស់នៅផ្ទះមួយកន្លែង នៅឯជនបទ ជាមួយប្រពន្ធ និងកូន ដោយធ្វើខ្លួនសាមញ្ញៗ ស្លៀកពាក់ធម្មតា ចូលស្រែស្ទូងស្រូវ ងូតទឹកត្រពាំង ហាក់មិនប្រកាន់ឈ្មោះជាតារាល្បីឡើយ។

នៅគ្រានោះដែរ ក្រោយពីបានឃើញសកម្មភាព របស់តារារូបនេះ អ្នកគាំទ្រ ពិតជាត្រេកណាស់ ពិសេសលាន់មាត់សរសើរពី អត្តចរិករបស់តារារូបនេះមិនដាច់ពីមាត់  ដោយពោលថា បើទោះបីជាមានភាពល្បីល្បាញទៅហើយមែន ប៉ុន្តែ លោកចេះប្រើជីវិតសាមញ្ញៗជាមួយប្រពន្ធកូន ពិតជាមានសុភមង្គលខ្លាំងមែនទែន៕

ទស្សនារូបភាពខាងក្រោម៖

Shahkrit
Shahkrit
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit និងគ្រួសារ
Shahkrit
Shahkrit
Shahkrit
Shahkrit
Shahkrit
Shahkrit
Shahkrit
Shahkrit
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T