មិនមែនតែផឹកស្រា ជក់បារីទើបខូចថ្លើមទេ ទម្លាប់ទាំងនេះក៏ជាមូលហេតុដែរ!

//s5.kh1.co/69/69b90d1a13630349488a3bc60518ddd7063bbafb.jpg
នារី

 ១៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សរីរាង្គ​ក្នុង​រាងកាយ​យើង ថ្លើម​មាន​មុខងារ​សំខាន់​បំផុត ហើយ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បរិភោគ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ថ្លើម មុន​ពេល​ត្រូវ​បាន​បម្លែង និង​ធ្វើ​ដំណើរ​ចែកចាយ​នៃ​សារធាតុចិញ្ចឹម។ ដូចនេះ​ហើយ​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការតម្រង់​ដំណើរការ​សរីរ:​ធម្មតា រួម​ទាំង​មុខងារ​រំលាយ​អាហារ ព្រម​ទាំង​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ឈាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅបាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់​ខ្លះ​ៗ​ប្រចាំថ្ងៃ​ដែល​អាច​ធ្វើឲ្យ​ខូច​ថ្លើម​ដោយ​មិន​ដឹង​ថា ការ​ខូចខាត​ជា​រៀងរាល់​ថ្ងៃ គឺ​បន្តិច​ម្ដង​ៗ និង​ដំបូង​ៗ​គ្មាន​រោគសញ្ញា​អ្វី​ជាក់​ស្ដែង។

– ផឹក​ស្រា
– ជក់បារី
– ប្រើប្រាស់​ថ្នាំ​បូរាណ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​គ្មាន​វេជ្ជបញ្ជា
– គេង​មិន​បាន​គ្រប់គ្រាន់
– លើស​ទម្ងន់ ឬ​ធាត់​ពេក ញ៉ាំ​អាហារ​លើស​កាឡូរី និង​សម្បូរ​ជាតិ​ខ្លាញ់ អំបិល…

ដូច្នេះហើយដើម្បី​ចៀសវាង​ថ្លើម​ខូច យើង​ទាំង​អស់​គ្នាត្រូវ​ធ្វើ​​ដូច​ខាងក្រោម​នេះ​វិញ ទើប​ការពារ​ថ្លើម​មិន​ឲ្យ​ខូច ព្រមទាំងជីវិតមាន​សុខភាព​ល្អ​ឡើង​វិញ៖

– មិន​ញ៉ាំ​គ្រឿង​កំប៉ុង ឬ​អាហារ​ដែល​រក្សា​ទុក​យូរ សាច់​ប្រឡាក់​យូរ គ្រឿង​បន្ថែម​រសជាតិ ឬ​បន្ថែម​ពណ៌ ក្លិន
– ចៀសវាង​ញ៉ាំ​ផ្អែម​ពេក និង​ប្រៃ​ពេក
– ត្រូវ​បរិភោគ​ប្រភេទ​អាហារ​ជា​បន្លែ ផ្លែឈើ ត្រី ធម្មជាតិ​ស្រស់​ៗ និង​ចៀសវាង​ទម្លាប់​អាក្រក់​ទាំង ៥ ខាងលើ​ឲ្យ​បាន​ជាពិសេស​ចំណុច​ទី​១ និង​ទី​២ ចំពោះ​បុរស។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T