ក្មេងប្រុសម្នាក់ នាំក្មេងស្រីជិះឡានអាគុយលេងពេញផ្លូវ ខណៈពេលមានឡានជាច្រើនកំពុងបើកបរ (មានវីដេអូ)

//s5.kh1.co/92/9221565802c97f03abeab87b263715b2a871e2a1.jpg
សង្គម

 ១៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មានក្មេងប្រុសម្នាក់ មិនបញ្ចេញឈ្មោះ បាននាំក្មេងស្រីជិះឡានអាគុយប្រភេទ SUV លេងពេញផ្លូវ ខណៈពេលមានឡានជាច្រើនកំពុងបើកបរ។

ចិន៖ កាលពីថ្ងៃអាទិត្យទី១២ ខែកក្កដាសប្ដាហ៍មុននេះ មានក្មេងប្រុសម្នាក់ មិនបញ្ចេញឈ្មោះ បាននាំក្មេងស្រីជិះឡានអាគុយប្រភេទ SUV លេងពេញផ្លូវ ខណៈពេលមានឡានជាច្រើនកំពុងបើកបរ។ ហេតុការណ៍ដ៏នេះ បានកើតឡើង នៅខេត្ត Hebei ក្នុងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃនោះ ក្មេងប្រុស បានរួមដំណើរជាមួយក្មេងស្រីម្នាក់ទៀត នៅលើឡានអាគុយ ដោយបើកឆ្លងកាត់ផ្លូវយឺតៗ រហូតដល់ឆ្លងផុត។ ហើយទន្ទឹមនឹងនេះដែរ ក៏មានស្ត្រីម្នាក់ ដែលជាអ្នកដំណើរ បានចុះពីលើឡានរបស់ខ្លួន និងរត់ទៅបញ្ឈប់ពួកគេទាំងពីរភ្លាមៗផងដែរ។

ជុំវិញហេតុការណ៍នេះ ត្រូវបានខាងប៉ូលិសជឿជាក់ថា ដំបូងឡើយ ក្មេងទាំងពីរអាចនឹងជិះឡានអាគុយលេងនៅក្បែរៗផ្ទះ មុនពេលជិះចេញមកលើផ្លូវធំ។

យ៉ាងណាមិញ ក្មេងទាំងពីរមិនមានគ្រោះថ្នាក់ ឬបញ្ហាអ្វីឡើយ ហើយឪពុកម្ដាយក៏បានមកទទួលពួកគេឲ្យទៅត្រលប់ផ្ទះវិញ បន្ទាប់ពីខាងប៉ូលិសទំនាក់ទំនងទៅ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ស្ត្រីម្នាក់កំពុងបញ្ឈប់ក្មេងទាំងពីរ
ស្ត្រីម្នាក់កំពុងបញ្ឈប់ក្មេងទាំងពីរ
ក្មេងទាំងពីរបន្ទាប់ពីកើតហេតុរួច
ក្មេងទាំងពីរបន្ទាប់ពីកើតហេតុរួច
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T