មនុស្សជាង ២០ លាននាក់ក្នុងប្រទេសចិន បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់

//s5.kh1.co/e3/e3daab5aa4438d0f3b2da233f48bc0b155b94d79.jpg
សង្គម

 ១៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប្រជាជនចិនប្រមាណ ២០,២៧ លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់យ៉ាងខ្លាំងនៅក្នុងតំបន់ចំនួន ២៤ ខេត្តទូទាំងប្រទេសចាប់តាំងពីដើមខែកក្កដាមក

ក្រុងប៉េកាំង៖  ក្រសួងគ្រប់គ្រងគ្រោះអាសន្ន (MEM) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនប្រមាណ ២០,២៧ លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់យ៉ាងខ្លាំងនៅក្នុងតំបន់ចំនួន ២៤ ខេត្តទូទាំងប្រទេសចិនចាប់តាំងពីដើមខែកក្កដាមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទឹកជំនន់នៅក្នុងតំបន់ទាំងនេះ រួមមានខេត្តជៀងស៊ី អានហួយ និងខេត្តហ៊ូប៉ី ដែលបានបណ្តាលឱ្យមនុស្សស្លាប់និងបាត់ខ្លួនចំនួន ២៣ នាក់ និងបង្ខំឱ្យប្រជាជនប្រមាណ ១,៧៦ លាននាក់ធ្វើការផ្លាស់ប្តូរទីលំនៅជាបន្ទាន់។

ផ្ទះចំនួន ៨៩,០០០ ខ្នងត្រូវបានខូចខាត ហើយការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់មានចំនួន ៤៩,១៨ ពាន់លានយ័ន (ប្រហែល ៧ ពាន់លានដុល្លារអាមេរិក)។

ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន

ចំនួនមនុស្សស្លាប់ និងបាត់ខ្លួន ដោយសារទឹកជំនន់គឺទាបជាង ៥៣,១ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈដែលការខាតបង់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់បានកើនឡើង ១១,២ ភាគរយ។

ចាប់តាំងពីខែមិថុនាទឹកភ្លៀងជាបន្តបន្ទាប់បានបក់បោកផ្នែកធំៗនៃភាគខាងត្បូងប្រទេសចិន ហើយទឹកនៅតាមដងទន្លេជាច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់បានកើនឡើងលើសកម្រិតប្រកាសអាសន្ន៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន
ស្ថានភាពទឹកជំនន់នៅចិន

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T