ដឹងតែកក្រើកហើយ នៅសង្វៀន ONE ថ្ងៃទី៣១ខាងមុខនេះ លំដាប់ប៉ះលំដាប់នៅស្រុកថៃ

//s5.kh1.co/29/29a70b48cbc3d7b1fa1954954d525f3631101b75.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រាកដជារញ្ជួយសង្វៀនខ្លាំងហើយ មិនដែលធ្លាប់ជួបពីមុនមក

បរទេស៖ កីឡាករលំដាប់ជួរមុខរបស់ប្រទេសថៃ នឹងត្រូវប្រកួតគ្នាក្នុងសង្វៀន ONE ក្រោយការអាក់ខានរៀបចំមួយរយៈដោយសារជំងឺកូវីដ១៩។ កីឡាករជនជាតិថៃ ៥គូ និងធ្វើឲ្យរញ្ជួយសង្វៀន ក្នុងប្រទេសថៃនាចុងខែកក្កដានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំនួបគូប្រកួត នៅថ្ងៃនោះ
ជំនួបគូប្រកួត នៅថ្ងៃនោះ

គូឯកប្រចាំព្រឹត្តិការណ៍លើកនេះ គឺ Rodtang ប៉ះជាមួយ Petchdam អ្នកទាំងពីរសុទ្ធតែជាកីឡាករលំដាប់ជួរមុខ បទពិសោធន៍មិនធម្មតានៅលើសង្វៀន ។

Petchdam និង​ Petchmorakot
Petchdam និង​ Petchmorakot

ចំណែកឯគូឯករងវិញ Petchmorakot ប៉ះជាមួយ Yodsanklai អ្នកទាំង២សុទ្ធតែជាកីឡាករជើងចាស់ដូចគ្នា មានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅស្រុក។

Rodtang និង Yodsanklai
Rodtang និង Yodsanklai

Petchdam និង​ Petchmorakot ហ្វឹកហាត់ក្នុងក្លិបជាមួយគ្នាគឺ Petchyindee Academy រីឯ Rodtang និង Yodsanklai ក៏ហាត់ជាមួយគ្នាផងដែរនៅក្លិប Fairtex Pattaya Gym បានន័យថាក្លិបល្បីទាំង២នេះនឹងប៉ះគ្នា ប្រាកដជាកក្រើកខ្លាំងជាក់ជាពុំខាន។

Stamp Fairtex ក៏ត្រូវប្រកួតក្នុងថ្ងៃនោះដែរ
Stamp Fairtex ក៏ត្រូវប្រកួតក្នុងថ្ងៃនោះដែរ

អមជាមួយគូខ្លាំងទាំងពីរនេះ ក៏មានអមស្រ្តី១គូ និងគូបុរស៣គូទៀតផងដែរ ដែលនឹងកំដរអារម្មណ៍អ្នកគាំទ្រមុនឈានចូលដល់គូពិសេស៕

ប្រភពONE Championship

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T