វីឌីអូឃ្លីប រយៈពេល ជាង ១នាទី ត្រូវបាន អ្នកប្រើប្រាស់អ៊ិនធើណេត បង្ហោះចែកចាយ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហាញពីជនរងគ្រោះម្នាក់ បានត្រូវរបួស ដាច់ដៃទាំងសងខាង និង ត្រចៀកមួយចំហៀងទៀត ដែលមើលទៅពិតជា គួរអោយញាក់សាច់ខ្លាំងណាស់។ យ៉ាងណាមិញ រូបគេ ក៏ត្រូវបានមន្រ្តីប៉ូលីស ចុះទៅដល់ និង ធ្វើការរុំរបួស កុំអោយឈាមបន្តហូរទៀត ព្រោះបើតាមស្ថានភាពរបួស ពិតជាធ្ងន់ធ្ងរខ្លាំងណាស់ និង បានបាត់បង់ឈាមជាច្រើនផងដែរ។ ទោះជាយ៉ាងណា មិនមានប្រភពណាមួយ បញ្ជាក់អោយដឹងថាមានរឿងអ្វីកើតឡើង ដែលនាំអោយមានលទ្ធផល បែបនេះកើតឡើងនោះទេ រីឯប្រភពវីឌីអូនេះ បានរៀបរាប់អោយដឹងថា គាត់ត្រូវបានក្មេងស្ទាវ ក្នុងក្រុមអ្នកលេងកាប់។ ចំណែក អ្នកប្រើប្រាស់អ៊ិនធើណេតជាច្រើន បានធ្វើការបញ្ចេញមតិ អាណិតអាសូរ ដល់យុវជនម្នាក់នេះ ខណៈក៏មានមួយចំនួន បានធ្វើការចំអក ផងដែរ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]