មិនឲ្យ​អ្នកតាមដាន​​ខក​ចិត្ត! នេះជា​ភាពយន្តទាំង ១០ រឿង​របស់​​​ប៉ុស្តិ៍​លេខ​៣ ដែល​​ផ្តើម​​ថត​​នៅ​​​ពាក់​​ក​ណ្តាល​​​​​ឆ្នាំ​​២០២០

//s5.kh1.co/78/78a9ed3fde811c7074d35a605f68e23ca2b528a2.gif
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រឿងភាគចំនួន ១០ របស់ប៉ុស្តិ៍លេខ៣ នឹងចាប់ផ្តើមថតក្នុងពេលឆាប់ៗនេះ

ថៃ៖ អ្នកគាំទ្រដែលនិយមតាមដានរឿងភាគថៃគឺប្រាកដជាមិនខកបំណងឡើយ។ មិនខកចិត្ត ព្រោះបើតាមការ​ឲ្យដឹង​គឺរឿងភាគថៃថ្មីចំនួន ១០របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ នឹងចាប់ផ្តើមថតនៅពាក់កណ្តាលឆ្នាំ2020 នេះហើយ។ រឿងទាំង ១០នោះមាន​ចំណង​ជើងដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  រឿងភាគថៃ “Kue Thur”

អាចនិយាយបានថា នេះជាលើកទី១​ ដែលតារាសម្តែង Mario Maurer ចូលរួមសម្តែងជាមួយនឹង Yaya Urassaya ក្នុងរឿងភាគថ្មីដែលមានចំណងជើងថា “ Kue Thur”។ គួរបញ្ជាក់ផងដែរថា រឿងភាគនេះនឹងចាប់​ផ្តើមថតនៅចុងខែកក្កដា ឆ្នាំ ២០២០នេះហើយ។

តួអង្គក្នុងរឿង“ Kue Thur”
តួអង្គក្នុងរឿង“ Kue Thur”

២.  រឿងភាគថៃ “Karat Ruk”

តារាសម្តែងស្រី Anne Thongprasom បានត្រលប់មកសម្តែងជាថ្មីម្តងទៀត បន្ទាប់ពីនាងសម្រាកអស់រយៈពេល ៥ឆ្នាំ។ សម្រាប់រឿងនេះ ជាលើកទី១​ ផងដែរ ដែលនាងបានសម្តែងរួមគ្នាជាមួយនឹងកម្លោះសង្ហា James Jirayu

តួអង្គក្នុងរឿង “Karat Ruk”
តួអង្គក្នុងរឿង “Karat Ruk”

៣.  រឿងភាគថៃ “Help Me…….Khun Pee Chuay Duay”

រឿងភាគថ្មីដែលមានចំណងជើងថា “Help Me…….Khun Pee Chuay Duay” ដែលចូលរួមសម្តែងដោយលោក Ter Chantavit, Diana Flipo, Paritt Thimthong និង Prang Kannarun បានចាប់ផ្តើមថតហើយ។ សម្រាប់រឿងនេះផងដែរ លោក Pin Nathanan គឺជាអ្នកផលិតខ្សែរឿងភាគមួយនេះ។

តួអង្គក្នុងរឿង “Help Me…….Khun Pee Chuay Duay”
តួអង្គក្នុងរឿង “Help Me…….Khun Pee Chuay Duay”

៤. រឿងភាគ “Yommathoot Gub Poot Sao”

នេះជាលើកទី២ ហើយសម្រាប់ August Vachiravit និង Eye Kamolned ដែលបានចាប់ដៃគូសម្តែងជាមួយគ្នា បន្ទាប់ពីពួកគេបានសម្តែងជាមួយគ្នាដំបូងកាលពីឆ្នាំ២០១៨។

តួអង្គក្នុងរឿង “ “Yommathoot Gub Poot Sao”
តួអង្គក្នុងរឿង “ “Yommathoot Gub Poot Sao”

៥. រឿងភាគ “Mae Krua Kon Mai”

រឿង “ Mae Krua Kon Mai” គឺជារឿងភាគថ្មី ប៉ុន្តែសម្តែងឡើងវិញដោយតារាសម្តែង August Vachiravit និង Namfah Thunyaphat

តួអង្គក្នុងរឿង “Mae Krua Kon Mai”
តួអង្គក្នុងរឿង “Mae Krua Kon Mai”

៦.  រឿងភាគ “Sorn Klin”

សម្រាប់រឿងភាគ ដែលមានចំណងជើង “Sorn Klin” ដែលសម្តែងដោយ Punjun Prama និង Preem Ranida។ គួរបញ្ជាក់ផងដែរថា នេះជារឿងទី១ សម្រាប់ពួកគេទាំងពីរនាក់ ដែលបានចាប់ដៃគូសម្តែងជាមួយគ្នា។

តួអង្គក្នុងរឿង “Sorn Klin”
តួអង្គក្នុងរឿង “Sorn Klin”

៧.     រឿងភាគ “Koo Wein”

ចំណែកឯរឿង “Koo Wein” សម្តែងដោយ Itthipat, Peach Pachara, Kao Supassara និង Mo Monchanok។ ហើយលោក Somching Srisupap ជាអ្នកដឹកនាំនៅក្នុងរឿងភាគមួយនេះផងដែរ។

តួអង្គក្នុងរឿង “Koo Wein”
តួអង្គក្នុងរឿង “Koo Wein”

៨.  រឿងភាគ “RKhun Mhee Patiharn”

រឿងភាគថៃ ដែលមានចំណងជើង “RKhun Mhee Patiharn” របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលមាន​ការចូលរួមសម្តែងដោយ Inn Sarin Inpitar និង Job Thuchapol

៩.  រឿងភាគ “Pruesapa Thunwa Ruk Tae Kae Kerd Korn”

រឿងភាគថ្មីនេះ ដែលមានចំណងជើង “Pruesapa Thunwa Ruk Tae Kae Kerd Korn” ដែលផលិតដោយលោក Donut Manatsanun។ សម្រាប់រឿងភាគនេះក៏មានការសម្តែងដោយ Yam Matira, Ryu Vachirawich, Shahkrit Yamnam, និង Tanin Manoonsil ផងដែរ។ គួរបញ្ជាក់ផងដែរថា សម្រាប់រឿងភាគថ្មីមួយនេះ គ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ។

តួអង្គក្នុងរឿង " “Pruesapa Thunwa Ruk Tae Kae Kerd Korn”
តួអង្គក្នុងរឿង " “Pruesapa Thunwa Ruk Tae Kae Kerd Korn”

១០. រឿងភាគ “Kaen Ruk Salub Chata”

សម្រាប់រឿងភាគថៃដែលមានចំណងជើងថា “ Kaen Ruk Salub Chata” ដែលមានការសម្តែងដោយ​តារាល្បី​ៗ​ដូចជា Kratingg Khunnarong, Bua Nalinthip, Alek Teeradetch និង Namtarn Pichukkana ផងដែរ៕

តួអង្គក្នុងរឿង “Kaen Ruk Salub Chata”
តួអង្គក្នុងរឿង “Kaen Ruk Salub Chata”
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T