សឹងថាមិនចង់ជឿ ប្រពន្ធ ឆាយ វីរៈយុទ្ធ ច្រៀងពីរោះមិនចាញ់តារាចម្រៀងអាជីព (មានចម្រៀង)

//s5.kh1.co/ab/abd8f5f4e80cdc1a6e105598fa079cdfc13b8f3d.jpg
តារា & កម្សាន្ដ

 ១៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សឹងថាមិនចង់ជឿក្រោយស្ដាប់ភរិយា លោក ឆាយ វីរៈយុទ្ធ ច្រៀងបទ«គេជាប្រពន្ធ អូនធ្លាប់ជាសង្សារ» រួច ពិតជាពីរោះខ្លាំងតែម្ដង។

ភ្នំពេញ៖ ក្រោយសម្រេចចិត្តរៀបការរួចមក តារាចម្រៀងមានទឹមដមសំនៀងពីរោះ លោក ឆាយ វីរៈយុទ្ធ កំពុងកសាងជីវិតគ្រួយ៉ាងមានសុភមង្គល មិនតែប៉ុណ្ណោះ ពេលនេះលោកក៏មានកូនស្រីម្នាក់ មានមុខមាត់គួឲ្យស្រលាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បន្ទាប់ពីមានកូនរួច តារាប្រុសរូបនេះកាន់តែផ្ដល់ពេលវេលាទៅកាន់គ្រួសារច្រើនជាងមុន ហើយតែងតែនាំភរិយា និងកូនស្រីទៅដើរលេងជាញឹកញាប់ផងដែរ។ ក្នុងនោះដែរ យើងក៏អាចនិយាយបានថា លោកពិតជាសំណាង ដែលមានភរិយាមានសម្រស់ស្អាត និងជាភរិយាដ៏ល្អមួយរូបចេះយកចិត្តទុកដាក់ ហើយយល់ចិត្តលោកបែបនេះ ហើយជាអ្នកជំនួញមួយរូបផងដែរ។

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញ ភរិយាតារាប្រុសរូបនេះ រកស៊ីផង ចិញ្ចឹមកូនតូចផង តែមុននេះ ភរិយាលោកបានធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើនរូបភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហើបសំនៀងច្រៀងក្នុងបទ “គេជាប្រពន្ធ អូនធ្លាប់ជាសង្សារ” ពេលស្ដាប់ទៅពិតជាពីរោះ មានទឹកដមមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។

បន្ទាប់ពីស្ដាប់បទចម្រៀង “គេជាប្រពន្ធ អូនធ្លាប់ជាសង្សារ” ដែលភរិយា លោក ឆាយ វីរៈយុទ្ធ ច្រៀងរួច មានមហាចនជាច្រើន បានដោតសរសើរពីសម្លេងនាង ថាពីរោះគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូចម្រៀងខាងក្រោម៖ 

   លោក ឆាយ វីរៈយុទ្ធ និងភរិយា
   លោក ឆាយ វីរៈយុទ្ធ និងភរិយា
   លោក ឆាយ វីរៈយុទ្ធ និងភរិយា
   លោក ឆាយ វីរៈយុទ្ធ និងភរិយា
   លោក ឆាយ វីរៈយុទ្ធ និងភរិយា
   លោក ឆាយ វីរៈយុទ្ធ និងភរិយា
   លោក ឆាយ វីរៈយុទ្ធ និងភរិយា
   លោក ឆាយ វីរៈយុទ្ធ និងភរិយា
ភរិយា   លោក ឆាយ វីរៈយុទ្ធ
ភរិយា លោក ឆាយ វីរៈយុទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T