ចុមយក្ស! Newcastle, Everton, At. Madrid, និង Bayern កំពុងចោមរោមចង់បានតារាឆ្នើមនៅ Premier League ម្នាក់នេះ

//s5.kh1.co/de/de2aa661647a1ad8e7c24da30a28d8b747f6aa56.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Newcastle, Everton, At. Madrid, និង Bayern កំពុងចោមរោមចង់បាន កីឡាករ Wilfried Zaha

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មានក្លិបធំៗចំនួន៤កំពុងដាក់ការចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ក្រុម Crystal Palace កីឡាករ Wilfried Zaha

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Wilfried Zaha
  កីឡាករ Wilfried Zaha

តារាឆ្នើមវ័យ២៧ឆ្នាំ ជាគោលដៅធំរបស់ Arsenal និង Everton កាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន ប៉ុន្តែដោយសារក្លិប Crystal ទាមទារតម្លៃខ្លួន Zaha ខ្ពស់ពេក រហូតដល់៨០លានផោន (ឬប្រមាណ ១០០លានដុល្លារ) ទើបគ្មានក្លិបណា ផ្ទេរយកម្ចាស់អាវលេខ១១រូបនេះ ចេញពីកីឡដ្ឋាន Selhurst Park។

  កីឡាករ Wilfried Zaha
  កីឡាករ Wilfried Zaha

សម្រាប់រដូវកាលនេះ Zaha បង្ហាញខ្លួនឲ្យ Crystal Palace បានគ្រប់ប្រកួតទាំងអស់ ក្នុងក្របខណ្ឌ Premier League ក្នុងនោះគេស៊ុតបញ្ចូលទីបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង។

យ៉ាងណាមិញ នៅទីផ្សាររដូវក្ដៅខាងមុខនេះ Zaha ត្រូវបានគេរាយការណ៍មកថា នឹងក្លាយជាប្រធានបទក្ដៅសម្រាប់ក្លិបធំៗទៀតហើយ តួយ៉ាងបើយោងតាមរបាយការណ៍របស់កាសែត Daily Mail  អតីតកីឡាករ Man UTD រូបនេះ ជាគោលដៅនាំចូលរបស់ក្លិបចំនួន៤ មានដូចជាក្លិប Newcastle United, Everton, Atletico Madrid និង Bayern Munich៕

  កីឡាករ Wilfried Zaha
  កីឡាករ Wilfried Zaha

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T