អង់គ្លេស៖ លោក Ole Gunnar Solskjaer បានលើកឡើងថាវាដូចជាលម្អៀងទៅ Chelsea ពេកហើយដែលទុកពេលឲ្យពួកគេច្រើនជាងក្រុមរបស់លោកចំនួន២ថ្ងៃ ដើម្បីត្រៀមលេងពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិប Manchester United នឹងត្រូវប៉ះជាមួយ Crystal Palace នៅថ្ងៃយប់ថ្ងៃព្រហស្បតិ៍នេះក្នុងការប្រកួតក្រប ខ័ណ្ឌ Premier League ពោលគឺមុនពេលត្រូវប៉ះ Chelsea ក្នុងពានរង្វាន់ FA Cup ចំនួន៣ថ្ងៃនៅកីឡាដ្ឋាន Wembley ខណៈដែល Chelsea មានពេលត្រៀមរហូតដល់ទៅ៥ថ្ងៃឯណោះក្រោយឈ្នះ Norwich កាលពីថ្ងៃពុធម្សិលមិញ។ ក្នុងនោះដែរលោក Solskjaer បាននិយាយទៀតថាការទុកពេលឲ្យ Chelsea ត្រៀមខ្លួនច្រើនជាងបែបនេះ វានឹងធ្វើឲ្យពួកគេមានប្រៀបជាង Man Utd ក្នុងការដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រនោះ៕
ប្រភព៖ dailymail