លោក Ole Gunnar Solskjaer ថា Man Utd រងភាពអយុត្តិ​ធម៌ណាស់​ ដោយសាររឿងមួយ​នេះ

//s5.kh1.co/5d/5d440726dc8cf726f0b77f6ad50f75cafc462858.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United មិនពេញ​ចិត្តចំពោះ​កាលវិភាគ​លេងសម្រាប់ក្រុមរបស់ខ្លួននា​ ២ សប្តាហ៍ចុងក្រោយសម្រាប់លីគកំពូល Premier League

បរទេស៖  លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United មិនពេញ​ចិត្តចំពោះកាលវិភាគលេងសម្រាប់ក្រុមរបស់ខ្លួននា​ ២ សប្តាហ៍ចុងក្រោយសម្រាប់លីគកំពូល Premier League ដោយ Man Utd ត្រូវប្រឹងប្រែងយក Top 4 ដើម្បីដណ្តើមកៅអីទៅលេង UEFA Champion League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Man Utd សល់ចំនួន ៣ ប្រកួតសម្រាប់ Premier League ដោយភារកិច្ចដ៏ធ្ងន់ធ្ងរនោះគឺក្រុមបិសាចក្រហម​មួយនេះ​ត្រូវប៉ះតោកំណាច Chelsea នាវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ FA Cup ដែលនឹងត្រូវលេងនាថ្ងៃអាទិត្យនេះ​នាកីឡដ្ឋាន Wembly។ 

យ៉ាងណាមិញ Chelsea មានពេលរហូតដល់ទៅ ៤ ថ្ងៃសម្រាប់ត្រៀមខ្លួនប៉ះ Man Utd។ ដោយឡែក Man Utd មានពេលតែ ២​ ថ្ងៃប៉ុណ្ណោះ ដោយខ្លួនមានភារកិច្ចត្រូវលេងតទល់ជាមួយនឹងក្រុម Crystal Palace នាយប់ថ្ងៃ​ព្រហស្បតិ៍​ឈានចូលថ្ងៃសុក្រនេះវេលាម៉ោង ០២ និង ១៥ នាទីរំលងអាធ្រាត្រ (ម៉ោងព្រះរាជាណាចក្រកម្ពុជា)​ នៅកីឡដ្ឋាន Selhurst Park។

លោក Ole Gunnar Solskjaer និយាយថានេះជាបញ្ហាមួយដែលក្រុម Chelsea មានពេលយូរជាងក្រុមរបស់​លោករហូតដល់ទៅ ៤៨ ម៉ោងប៉ុន្តែលោកបាននិយាយថាលោកនឹងផ្តោតជាងគេទៅលើការប្រកួតជាមួយ Crystal Palace ដើម្បីរកពិន្ទុឡើងទៅកាន់ Top 4៕

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ប្រភពGoal

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T