​អ្នកស្លាប់ដោយសារទឹកជំនន់នៅ​ឥណ្ឌូនេស៊ី ​បានកើនឡើងដល់២១នាក់ ​ខណៈ៣១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

//s5.kh1.co/f6/f6222307ecf3f72650d5a7591e7e55b82f348dc4.jpg
សង្គម

 ១៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់និងរបួសដោយសារគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងខេត្ត South Sulawesi ​ប្រទេសឥណ្ឌូនេស៊ី បានបន្តកើនឡើងដល់ ២១នាក់

ចាកាតា៖ អាជ្ញាធររបស់ប្រទេស​ឥណ្ឌូនេស៊ីបានរាយការណ៍​​ថា ចំនួនអ្នកស្លាប់និងរបួសដោយសារគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងខេត្ត South Sulawesi ​ប្រទេសឥណ្ឌូនេស៊ី បានបន្តកើនឡើងដល់ ២១នាក់ហើយ​ ចំណែក ៣១នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្ស២១នាក់បានស្លាប់ និង ៣១នាក់កំពុងបាត់ខ្លួន
មនុស្ស២១នាក់បានស្លាប់ និង ៣១នាក់កំពុងបាត់ខ្លួន

មន្ត្រីទទួលបន្ទុក​ការិយាល័យរុករកនិងសង្គ្រោះ ​ដែលសុំមិនបញ្ចេញឈ្មោះ​បានលើកឡើងថា៖

​​បេសកកម្មស្វែងរកនិងជួយសង្គ្រោះ ត្រូវបានធ្វើឡើងនៅក្នុងស្រុក Luwu Utara កាលពីថ្ងៃពុធ​ ដោយមានក្រុមអ្នកជួយសង្គ្រោះចំនួន ៥៣៩នាក់។ ហើយរហូតមកដល់​ថ្ងៃនេះ យើងបានរកឃើញសាកសពអ្នកស្លាប់ ៥នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួន​សរុបឡើងដល់ ២១នាក់។ ចំណែកមនុស្ស ១០ផ្សេងទៀតដែល​រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មន្ត្រីទទួលបន្ទុកនៅការិយាល័យរុករកនិងសង្គ្រោះ
មនុស្ស៥ពាន់នាក់ រងផលប៉ះពាល់ដោយសារទឹកភ្លៀង បង្កជាទឹកជំនន់
មនុស្ស៥ពាន់នាក់ រងផលប៉ះពាល់ដោយសារទឹកភ្លៀង បង្កជាទឹកជំនន់

សាកសពភាគច្រើន ត្រូវបានគេឃើញកប់ក្នុងភក់ ដែលមានជម្រៅពី ៥០សង់ទីម៉ែត្រទៅ ១ម៉ែត្រ។ ហើយទទ្ទឹនេះ អាជ្ញាធរ​ឥណ្ឌូនេស៊ី បានបែងចែកអ្នកសង្គ្រោះទៅជា ៦ក្រុម ដើម្បីបន្តបេសកកម្មស្វែងរកមនុស្សបាត់ខ្លួនផ្សេងទៀត នៅក្នុងទីក្រុង Masamba និងភូមិ Radda ដែលជាទីតាំងរងការវាយប្រហារ ដោយគ្រោះទឹកជំនន់ និងការរអិលបាក់ដីភ្លាមៗនេះខ្លាំងជាងគេ។

អ្នកស្លាប់ដោយទឹកជំនន់កើតឡើងភ្លាមៗ
អ្នកស្លាប់ដោយទឹកជំនន់កើតឡើងភ្លាមៗ

សូមជម្រាបផងដែរថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនេះ បានបំផ្លាញផ្ទះសម្បែង អាគារ សាលារៀន និង​ហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើន។ ហើយក្នុងនោះមនុស្សជាង ៥ពាន់នាក់ ក៏ត្រូវរងផលប៉ះពាល់ខ្លាំង ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះដែរ៕

ផ្ទះសម្បែងជាច្រើន ត្រូវរងការបំផ្លាញ
ផ្ទះសម្បែងជាច្រើន ត្រូវរងការបំផ្លាញ

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T