ខេត្តស្វាយរៀង ៖ គ្រូភ្លេងកំហូចពង្រត់កូនសិស្ស យកទៅរំលោភដល់ភ្នំគូលេន ដែលកូនសិស្សទើបតែមានអាយុ១៤ឆ្នាំ មិនគួរគ្រូភ្លេងកំហូចរូបនេះ ប្រព្រឹត្តលើសិស្សរបស់ខ្លួនបែបនេះសោះ ។ បើតាមសមត្ថកិច្ចសង្កាត់ច្រកម្ទេសបានបង្ហើបឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ មេសា ២០១៣ នៅភ្នំគូលេន ខេត្តសៀមរាប ជនកំហូចឈ្មោះញ៉ញ់ នុយ ភេទប្រុស អាយុ៤៦ឆ្នាំ ជាគ្រូភ្លេង រស់នៅភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចបានបន្តថា គ្រូភ្លេងកំហូចបានលួង លោមកុមារីរងគ្រោះអាយុ១៤ឆ្នាំ ជាសិស្ស រស់នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត រួមភេទកាលពីថ្ងៃទី១០ មេសា ២០១៣ វេលាម៉ោង៤ និង១៥នាទីទៀបភ្លឺ នៅផ្ទះកុមារីរងគ្រោះ រួចនាំពង្រត់ទៅភ្នំគូលេន ខេត្តសៀមរាបឡើងឋានសួគ៌នៅភ្នំគូលេនរហូតដល់ថ្ងៃទី២០ មេសា ទើបសមត្ថកិច្ចចាប់ខ្លួនបាននៅភ្នំគូលេន  ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]