ម្ចាស់​បទ «ចង់បបួលបងមកឈឺចាប់» ចេញ​​ពី​​ផលិត​កម្ម​សាន់​​ដេ​​មែន​ ឬ​យ៉ាង​ណា​?

//s5.kh1.co/55/55eb394e43640e4f38090f8f437119200546b8a4.gif
តារា & កម្សាន្ដ

 ១៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិត ឬអត់ ដែលថា យូរី បានចេញពីផលិតកម្មសាន់ដេ?

ភ្នំពេញ៖ កញ្ញា យូរី ជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ជាម្ចាស់បទ “ចង់បបួលបងមកឈឺចាប់” និងត្រូវហ្វេន​នៅក្នុងបណ្តាញសង្គម​មិនតិចទេ​លើកឡើងថា ជាគូស្នេហ៍​របស់លោក BMO តារារ៉េបក្នុងផលិតកម្មសាន់ដេដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗ យូរី បានបញ្ចេញចម្រៀងមួយបទ​ដែលមានចំណង​ជើង “Bae” ដែលធ្វើឲ្យអ្នកគាំទ្រឆ្ងល់ និងសង្ស័យថា តារា​ចម្រៀងរូបនេះបានចេញពីផលិតកម្មសាន់ដេហើយ ព្រោះ​ទាំង​ការដឹកនាំមិនមែនជារបស់ផលិតកម្ម ហើយក៏មិនជាប់​ឈ្មោះផលិតកម្មនៅក្នុងវីដេអូនោះផងដែរ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងមុខស្រស់ ចូលចិត្តភាពខ្យូតៗរូបនេះ បានចូលច្រៀងក្នុងផលិតកម្មសាន់ដេ​ដំបូង​នៅឆ្នាំ2013។ ហើយពេលនេះអ្នកគាំទ្រមួយចំនួនក៏ដាក់ការសង្ស័យថា យូរី នឹងគ្រោងទៅផលិតកម្មផ្សេង ហើយក៏​គ្រោង​នឹង​ចេញបទចម្រៀងថ្មីក្នុងពេលឆាប់ៗនេះផងដែរ។ យ៉ាងណាការសង្ស័យនេះ អាចនឹងទទួលបានចម្លើយនៅ​ពេលបទបន្ទាប់របស់តារាខាងលើចេញផ្សាយ៕

  កញ្ញា យូរី
  កញ្ញា យូរី
  កញ្ញា យូរី
  កញ្ញា យូរី
  កញ្ញា យូរី
  កញ្ញា យូរី
  កញ្ញា យូរី
  កញ្ញា យូរី
យូរី
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T