Inter Milan ត្រៀមវៃចេញកីឡាកររូបនេះ ទោះបីទើបទិញបាន ៦ ខែក៏ដោយ

//s5.kh1.co/ee/ee3f67695c1aa5a8532fbb27467354e0dd13a0ef.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Christian Eriksen អតីតខ្សែបម្រើក្រុម Tottenham Hotspur ដែលទើបផ្លាស់ទៅលេងឲ្យ​ Inter Milan កាលពីដើមឆ្នាំ ២០២០ នេះគឺ Inter Milan ត្រៀមវៃចេញហើយ បើទោះបីជាលេងទើបបាន ៦ ខែ​ក៏ដោយ។

កីឡាករ Christian Eriksen អតីតខ្សែបម្រើក្រុម Tottenham Hotspur ដែលទើបផ្លាស់ទៅលេងឲ្យ​ Inter Milan កាលពីដើមឆ្នាំ ២០២០ នេះគឺ Inter Milan ត្រៀមវៃចេញហើយ បើទោះបីជាលេងទើបបាន ៦ ខែ​ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីមួយនេះកំពុងតែរង់ចាំមើលថា តើមានក្លឹបណាដែលមានចំណាប់ចង់បានកីឡាករមួយនេះដែរឬទេ ក្រោយពីកីឡាកររូបនេះបរាជ័យក្នុងការលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Antonio Conte។

កីឡាករ Christian Eriksen
កីឡាករ Christian Eriksen

កីឡាករវ័យ ២៨ ឆ្នាំរូបនេះគឺបង្ហាញទម្រង់លេងពុំបានល្អនោះឡើយចាប់តាំងពីផ្លាស់មកលេងឲ្យ Inter Milan កាលពីខែ មករា ឆ្នាំ ២០២០ ដោយកាលពីប្រកួតថ្មីៗនេះដែល Inter Milan យកឈ្នះលើ Torino ដោយលទ្ធផល ៣ ទល់នឹង ១​ នោះ Eriksen ក៏ត្រូវបានលោក Antonio Conte ប្តូរចេញផងដែរ។

គួរបញ្ជាក់ដែរថា យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថា Inter Milan គ្រោងនឹងលក់ Christian Eriksen ចេញក្នុងតម្លៃ ៥៥ លានផោន៕

លោក Antonio Conte
លោក Antonio Conte
កីឡាករ Christian Eriksen
កីឡាករ Christian Eriksen
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T