ដំណឹងល្អ! ៤ ប្រកួតក្នុងមួយថ្ងៃសម្រាប់​ World Cup 2022 នៅប្រទេសកាតា

//s5.kh1.co/7d/7d4d7e268ac683578617da46bd9eb6e49cba8adb.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតានោះគឺមានចំនួន ៤ ប្រកួតក្នុងមួយថ្ងៃក្នុងវគ្គ Group Stage

កាតា៖ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតានោះគឺមានចំនួន ៤ ប្រកួតក្នុងមួយថ្ងៃក្នុងវគ្គ Group Stage ដោយចំណាយពេល ១១ ម៉ោងដែលមានន័យថា ទស្សនិកជនលែងបារម្ភរឿងមើលការប្រកួតជាន់ម៉ោងគ្នាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតទីមួយប្រចាំថ្ងៃនឹងចាប់ផ្តើមវេលាម៉ោង ១ ថ្ងៃត្រង់ម៉ោងក្នុងប្រទេសកាតា ដោយមួយថ្ងៃមានចំនួន ៤​ ប្រកួតក្នុងមួយថ្ងៃ ហើយការ​ប្រកួតទីបួនវិញនឹងចាប់ផ្តើមលេងនៅវេលាម៉ោង ១០ យប់ម៉ោងក្នុងប្រទេសកាតាដែលសរុបមកការប្រកួតទាំងបួននឹងចាប់ផ្តើមលេងវេលាម៉ោង ១ ថ្ងៃត្រង់ និងបញ្ចប់វិញវេលាម៉ោង ១២ យប់ម៉ោងក្នុងប្រទេសកាតា។

ថ្ងៃប្រកួតបើកឆាកលើកដំបូងនឹងធ្វើឡើងនាថ្ងៃទី ២១ ខែ វិច្ឆិកា​ ឆ្នាំ ២០២២ នៅកីឡដ្ឋាន Al Bayt ដែលផ្ទុកទស្សនិកជនបាន ៦ ម៉ឺននាក់។ សម្រាប់វគ្គផ្តាច់ព្រ័ត្រវិញនឹងធ្វើឡើងនាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២២​ នៅកីឡដ្ឋាន Lusail ដែលផ្ទុកទស្សនិកជនបាន ៨ ម៉ឺននាក់ ដោយកីឡដ្ឋាន Al Bayt នឹងទុកសម្រាប់លេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។

FIFA នឹងធ្វើពិធីចាប់ក្រុមតាមពូលនីមួយៗនាអំឡុងខែ មិថុនា ឆ្នាំ ២០២២​ មុននឹងរៀបចំម៉ោងសម្រាប់ការប្រកួតនីមួយៗ។ FIFA បានយល់ព្រមលើគម្រោងផ្តល់ជំនួយចំនួន ១.៥ ពាន់លានដុល្លារដើម្បីជួយដល់ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ទៅលើគម្រោង FIFA World Cup 2022៕

FIFA World Cup Qatar 2022
FIFA World Cup Qatar 2022
FIFA World Cup Qatar 2022
FIFA World Cup Qatar 2022

ប្រភពESPN

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T