វិទ្យាល័យមួយនៅព្រៃវែង បានយកគ្រាប់បែកយ៉ាងធំមួយ ទៅប្រើជាជួងសម្រាប់វាយបន្លឺសំឡេង

//s5.kh1.co/68/68b3e528c0756659710bc8e1a4334763ef2bc4ac.jpg
សង្គម

 ១៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ មន្ដ្រី​ស៊ីម៉ាក់កម្ពុជាហៅកាត់ថា CMAC ​បាន​ចុះទៅដល់ទីតាំងមួយកន្លែង ដែលស្ថិតនៅក្នុង​វិទ្យាល័យ​ ជា​ ស៊ីម​ រក្សជ័យ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង ក្រោយទទួលដំណឹងថា...

ព្រៃវែង៖ ថ្មីៗនេះ មន្ដ្រី​ស៊ីម៉ាក់កម្ពុជាហៅកាត់ថា CMAC ​បាន​ចុះទៅដល់ទីតាំងមួយកន្លែង ដែលស្ថិតនៅក្នុង​វិទ្យាល័យ​ ជា​ ស៊ីម​ រក្សជ័យ​  ស្រុក​បាភ្នំ​  ខេត្ត​ព្រៃវែង ក្រោយទទួលដំណឹងថា សាលារៀននេះបានប្រើប្រាស់សម្បកគ្រាប់បែកខ្នាតយក្សមួយគ្រាប់ ប្រហែលជាសេសសល់ពីសម័យសង្គ្រាម មកធ្វើជាជួងសម្រាប់វាយបន្លឺសំឡេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក់ព័ន្ធករណីនេះ យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់បានរៀបរាប់ថា៖

ឈប់លឺសំលេងជួងគ្រាប់បែកទៀតហើយ​!! ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដកហូតបានសំរេច! សូមអរគុណលោកនាយកសាលា និងប៉ូលីសមូលដ្ឋានចូលរួមសហការ! និងសូមអរគុណលោកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Angkor Thom ដែលបានផ្តល់ពត៌មាននេះ។

ឯកឧត្ដម ហេង រតនា

យ៉ាងណាមិញ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់​ បានអោយដឹងថា ​ក្រោយ​ពីទទួលបាន​ព័ត៌មាន​នេះ​ ក្រុម​មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​បាន​ចុះទៅដោះជួង​គ្រាប់​បែក​នោះចេញដោយសុវត្ថិភាព​ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 ក្រុម​មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​ កំពុងដោះជួងគ្រាប់បែកចេញ
 ក្រុម​មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​ កំពុងដោះជួងគ្រាប់បែកចេញ
មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​ កំពុងដោះជួងគ្រាប់បែកចេញ
មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​ កំពុងដោះជួងគ្រាប់បែកចេញ
ជួងគ្រាប់បែក
ជួងគ្រាប់បែក
ដំណឹងដែលទទួលបានតាមរយៈ ម្ចាស់ហ្វេសប៊ុក ឈ្មោះ Angkor Thom
ដំណឹងដែលទទួលបានតាមរយៈ ម្ចាស់ហ្វេសប៊ុក ឈ្មោះ Angkor Thom

ប្រភព៖ HENG Rotana

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T