Pep ត្រៀមជះលុយធំទិញយករនាំងការពាររបស់ Real Madrid ម្នាក់នេះមកពង្រឹងជើងក្រោមបន្ថែម

//s5.kh1.co/67/679431759ea8733b013c185962bd0b0afc6626b9.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Pep ត្រៀមជះលុយធំទិញយករនាំងការពារ Raphael Varane របស់ Real Madrid មកពង្រឹងជើងក្រោមរបស់ Man City បន្ថែម

បរទេស៖ បើយោងតាមសារព័ត៌មាន Express បានឲ្យដឹងថាក្លិប Manchester City កំពុងតែតាមប្រមាញ់យកខ្សែការពារឆ្នើមពីក្លិប Real Madrid ម្នាក់មករួមក្រុមនៅរដូវក្ដៅនេះគឺកីឡាករជម្រើសជាតិបារាំង Raphael Varane

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Raphael Varane
  កីឡាករ Raphael Varane

ជាក់ស្តែង ការទិញយកតារាវ័យ២៧ឆ្នាំរូបនេះមកកាន់ទឹកដី Etihad គឺជាគោលដៅដ៏ធំបំផុតរបស់លោក Pep Guardiloa នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ គួរឲ្យដឹងដែរថានៅក្នុងរដូវកាលនេះក្លិប Man City មានបញ្ហាជាច្រើននៅតំបន់ការពារកណ្តាលនេះ​ ដោយសារកីឡាករជួរមុខ Aymeric Laporte មានរបួសនិងខកខានចូលរួមលេងឲ្យក្លិបជាច្រើនប្រកួត។ ជាមួយគ្នានេះលោក Pep ក៏កំពុងតែត្រៀមដាក់លក់ ខ្សែការពារធ្លាក់កូដ John Stones ចេញនៅរដូវក្ដៅនេះផងដែរ។

កីឡាករ John Stones និង Aymeric Laporte
កីឡាករ John Stones និង Aymeric Laporte

បើតាមអ្នកជំនាញខាងផ្នែកដោះដូរកីឡាករលោក Ian McGarry បានឲ្យដឹងថា Pep ពិតជាចង់បាន Varane មករួមក្រុមណាស់ ហើយលោកក៏បាននិយាយដែរថាការទិញរូបគេពី Real Madrid មិនមែនជារឿងងាយស្រួលនោះទេ។ យ៉ាងណាមិញក្រោយពីរឿងក្ដីជាមួយ UEFA ត្រូវបានបញ្ចប់នោះ ក្លិប Manchester City កំពុងតែរៀប គម្រោងធំតាមទិញកីឡាករល្អៗថ្លៃៗមករួមក្រុមនៅរដូវក្ដៅនេះ៕

  កីឡាករ Raphael Varane
  កីឡាករ Raphael Varane

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T