អតីតកំពូលអ្នកប្រដាល់២រូបថា Pacquiao មានកេរ្តិ៍ឈ្មោះល្អជាង Floyd ទោះបីជាគាត់មិនអាចរកបាន ១ពាន់លានដុល្លារក៏ដោយ

//s5.kh1.co/a2/a25dca095a5ea15b35e8047d5f43496f894d4f06.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អតីតអ្នកប្រដាល់ពិភពលោកជាច្រើន ជ្រើសយក Pacquiao ថាល្អជាង Floyd

បរទេស៖  អតីតជើងឯកប្រដាល់ពិភពលោក Buddy McGirt ថាកេរ្តិ៍ឈ្មោះរបស់ Floyd មិនស្មើនឹង Pacquiao ឡើយ ទោះបីជាគាត់ធ្លាប់រកបានប្រាក់១ពាន់លានដុល្លារក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Floyd និង Pacquiao
ការប្រកួតរវាង Floyd និង Pacquiao

ថ្វីត្បិតតែ ស្តេចប្រដាល់របស់អាមេរិក Floyd ធ្លាប់យកឈ្នះពិន្ទុទៅលើ Pacquiao ក្នុងឆ្នាំ២០១៥ ដែលជាការប្រកួតមានលុយច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត តែក៏នៅតែមានការជជែកវែកញែកច្រើន ទាក់ទងនឹងអ្នកទាំងនេះ ថាអ្នកណាខ្លាំងជាងអ្នកណា។

  លោក Buddy McGirt
  លោក Buddy McGirt

ជាមួយគ្នានេះ អតីតជើងឯកប្រដាល់ពិភពលោក Buddy McGirt ដោយសព្វថ្ងៃលោកជាគ្រូបង្វឹកផងដែរនោះ បានលើកឡើងថាបើមើលទៅលើពានជើងឯកទាំង៨ របស់ Pacquiao ប្រាកដជាដឹងថាអ្នកណាខ្លាំងជាងហើយ។ លោកបាននិយាយយ៉ាងដូច្នេះថា៖

អ្នកមានលុយច្រើន ទោះមិនដល់១ពាន់លានដុល្លារ ប៉ុន្តែអ្នកមានអ្វីជាច្រើនសំរាប់កូន និងចៅរបស់អ្នកត្រូវចងចាំ។ វាគឺជាកេរ្តិ៍ឈ្មោះ ដែលមិនអាចសាបសូន្យឡើយ។

Buddy McGirt
កីឡាករ Manny Pacquiao
កីឡាករ Manny Pacquiao

Pacquiao បានគ្រងតំណែងជាម្ចាស់ជើងឯកពិភពលោកចំនួន១២ ក្នុងប្រភេទទម្ងន់៨ផ្សេងគ្នា ចំណែក Floyd ឈ្នះចំនួន១២ដូចគ្នា ប៉ុន្តែក្នុងទម្ងន់ចំនួន៥ប៉ុណ្ណោះ  ។

ការប្រកួតពិភពលោកចុងក្រោយរបស់ Floyd
ការប្រកួតពិភពលោកចុងក្រោយរបស់ Floyd

អតីតអ្នកប្រដាល់របស់អាមេរិកម្នាក់ទៀត លោក Bernard Hopkins ក៏ជ្រើសយក Pacquiao ផងដែរ គាត់បានប្រាប់ទស្សនាវដ្តីមួយថា៖

ខ្ញុំគិតថា Manny Pacquiao មានកេរ្ដិ៍ឈ្មោះល្អជាង Floyd។ គាត់ប្រកួតជាមួយមនុស្សគ្រប់គ្នា រីឯ Floyd ប្រកួតជាមួយមនុស្សដែលគាត់គិតថាចង់ប្រកួតជាមួយ៕

Bernard Hopkins
  លោក Bernard Hopkins
  លោក Bernard Hopkins

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T