តើប្រិយមិត្តនៅចាំ តារាហ្វីលីពីនស្រី និងប្រុសដែលលេងក្នុងខ្សែរភាពយន្ដ ដែរ ឬ ទេ? នៅក្នុងភាពយន្ដនោះនាងមានឈ្មោះថា នាងម៉ារីម៉ា (Marian Rivera) និងតួរប្រុស សូជីអូ (Dingdong antes) ដែលជាតារាដ៏ល្បីប្រចាំប្រទេសហ្វីលីពីន។

យោងតាមប្រភពព័ត៌មានមួយ របស់ហ្វីលីពីនបានឲ្យដឹងថា តារាទាំងពីរនេះបានលួចមក ទស្សនៈកិច្ចនៅអង្គវត្ត ខេត្តសៀមរៀប។ អ្នកនាង ម៉ារៀន និងលោក ឌីងដុង គឺជាគូរសង្សារនឹងគ្នា ពួកគាត់ទាំងពីរមិនដឹងទេថា ពួកគាត់មានឈ្មោះល្បី នៅប្រទេសកម្ពុជាយើងនេះ។ នៅពេលដែលពួកគាត់មកដល់ វាលយន្ដហោះស្រាប់តែមានភាពផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានអ្នកគាំទ្រ នៅកម្ពុជាជាច្រើន ចាំស្វាគមន៍ពួកគេ ហើយក៏បានធ្វើឲ្យល្បីដល់ប៉ុស្ដិ៍ទូរទស្សន៍ Dyesebel របស់ហ្វីលីពីនប្រចាំនៅកម្ពុជាផងដែរ។

នេះគឺជាការសន្យារបស់អ្នកនាង ដែលបានសន្យាកាលពីថ្ងៃ គម្រប់ខួប១០ឆ្នាំរបស់ CTN ថានឹងមកទស្សនៈកិច្ចនៅកម្ពុជា ហើយនៅពេលនេះអ្នកនាង និងសង្សាររបស់កាត់ពិតជាបានមក យ៉ាងពិតប្រាកដមែន អ្នកនាងថែមទាំងបានសរសើរពីវប្បធម៌របស់ កម្ពុជាផងដែរ។

សូម្បីតារាដ៏ល្បីប្រចាំហ្វីលីពីន ក៏មកទស្សនាប្រាសាទអង្គវត្តយើងដែរ តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]