Van Dijk ភ្លាត់ស្នៀតបោះបាល់ឲ្យ Lacazette ទាញស៊ុតស្រួលៗ (មានវីដេអូ)

//s5.kh1.co/ef/efdddcc2478f9989d353346a415737fd6374af36.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Arsenal បាន៣ពិន្ទុក្នុងផ្ទះក្រោយយកឈ្នះក្លិបម្ចាស់ពាន Liverpool ដោយលទ្ធផល២ទល់នឹង១

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool លែងមានលទ្ធភាពដើម្បីបំបែកកំណត់ត្រាម្ចាស់ជើងឯកដែលរកបានពិន្ទុច្រើនជាងគេក្នុងមួយរដូវកាលហើយ ក្រោយពីចាញ់ក្លិបកាំភ្លើងធំ Arsenal ដោយលទ្ធផល២ទល់នឹង១កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ Arsenal និង​ កីឡាករ Robertson
ក្រុមកីឡាកររបស់ Arsenal និង​ កីឡាករ Robertson
  កីឡាករ Sadio Mane និង Robertson
  កីឡាករ Sadio Mane និង Robertson

កីឡាករ Sadio Mane ជាអ្នករកគ្រាប់បាល់បើកឆាកឲ្យ Liverpool នាំមុខមុននៅនាទីទី២០ ដោយការ Assist ពីកីឡាករ Robertson ។ រំលងបាន១២នាទី ខ្សែការពារលំដាប់កំពូល Virgil van Dijk​ ភ្លាត់ស្នៀតហុចដងឲ្យកីឡាករ Alexandre Lacazette របស់ក្លិប Arsenal ទាញបាល់ដាច់អ្នកចាំទី Alisson Becker រកបានគ្រាប់តាមស្មើ។

មិនមែនមានតែ Van Dijk តែម្នាក់ទេដែលជាអ្នកហុចដងឲ្យកីឡាកររបស់ Arsenal រកគ្រាប់បាននោះ ដោយនៅនាទីទី៤៤ អ្នកចាំទី Alisson Becker បោះបាល់ភ្លាត់ឲ្យកីឡាករ Lacazette ប៉ះឲ្យកីឡាករ Nelson រកបានគ្រាប់ទី២ឲ្យ Arsenal ធានាបាន៣ពិន្ទុ។

ការប៉ះបាល់ភ្លាត់ស្នៀតរបស់កីឡាករ Van Dijk
ការប៉ះបាល់ភ្លាត់ស្នៀតរបស់កីឡាករ Van Dijk
គ្រាប់បាល់របស់កីឡាករ​ Lacazette
គ្រាប់បាល់របស់កីឡាករ​ Lacazette

បើទោះបីជាចាញ់ការប្រកួតនេះក្ដី Liverpool បានឈ្នះពាន Premier League នៅរដូវកាលនេះរួចទៅហើយដោយកំពុងមាន៩៣ពិន្ទុ។ ចំណែកឯ Arsenal វិញបន្ទាប់ពីបាន៣ពិន្ទុបន្ថែមពី Liverpool យប់មិញក្លិបមួយនេះកំពុងឈរនៅលេខ៩មាន៥៣ពិន្ទុ៕

គ្រាប់បាល់របស់កីឡាករ Nelson
គ្រាប់បាល់របស់កីឡាករ Nelson
ការប្រកួតរវាងក្លិប Arsenal និង Liverpool

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T