កាលពីពេលថ្មីៗនេះ បុរសចិត្តល្អម្នាក់ បានចំណាយប្រាក់ ចំនួន ១០០ដុល្លារ ឲ្យទៅបុរសម្នាក់ទៀត ដើម្បីឲ្យគាត់ដោះលែង ត្រីបបែលដ៏ធំមួយក្បាល ចូលទៅក្នុងសមុទ្រមួយ ដែលមានឈ្មោះថា “East Coast Park” ក្នុងប្រទេសសឹង្ហបុរី។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោងប្រហែល ១១យប់។ បើតាមសម្តីរបស់បុរសម្នាក់ មានឈ្មោះថា ឌីធី ដែលបានឃើញហេតុការណ៏នេះ បានប្រាប់ឲ្យដឹងថា គាត់បានជិះកង់ក្បែរសមុទ្រ “East Coast Park” ក្នុងប្រទេសសឹង្ហបុរី រួចក៏បានប្រទះឃើញ បុរសម្នាក់ទើបតែចាប់ត្រីបបែលបានមួយក្បាល រំពេលនោះស្រាប់តែមានបុរសម្នាក់ទៀត អាយុប្រហែល ៦០ឆ្នាំ បានឲ្យបុរសដែលចាប់ត្រីបបែល ចំនួន ៨០ដុល្លារ ដើម្បីទិញយកត្រីបបែល ដែលគាត់ទើបតែចាប់បាន ប៉ុន្តែត្រូវបានគាត់បធិសេធ ទើបបុរសអាយុ ៦០ឆ្នាំ សម្រេចចិត្តឲ្យបុរសចាប់ត្រីបបែល ចំនួន ១០០ដុល្លារ ទើបគាត់យល់ព្រម។

សូមបញ្ជាក់ផងដែរ បុរសឈ្មោះ ឌីធី ដែលបានឃើញហេតុការណ៏នេះ នឹកស្មានថា បុរសអាយុ ៦០ឆ្នាំ ចង់ទិញយកត្រីបបែល ដើម្បីទុកទៅធ្វើម្ហូប ឬធ្វើអ្វីផ្សេង ការពិតគាត់ទិញហើយ បានឲ្យបុរសចាប់ត្រីបបែល យកទៅដោះលែងក្នុងសមុទ្រវិញសោះ។

យ៉ាងណាម៉ិញ បុរសចាប់ត្រីបបែបនោះ បានប្រើរយៈពេល ៣ម៉ោង ដើម្បីយកត្រីបបែលដ៏ធំមួយក្បាលនេះ ទៅដោះលែងចូលក្នុងទឹកសមុទ្រវិញ៕

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះទឹកចិត្តរបស់បុរសអាយុ ៦០ឆ្នាំនោះ?







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]