ជក់ចិត្តណាស់! Juventus រកបានតែមួយពិន្ទុក្រៅដីក្រោយបានត្រឹមស្មើជាមួយ Sassuolo ៣-៣ កាលពីយប់មិញ (មានវីដេអូ)

//s5.kh1.co/49/4921c95731b942544a62db93e6772c358ea6b1bb.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Juventus បានត្រឹមស្មើជាមួយក្លិបម្ចាស់ផ្ទះ Sassuolo ៣ទល់នឹង៣ កាលពីយប់មិញ

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus រកបានតែមួយពិន្ទុប៉ុណ្ណោះ ក្រោយបានត្រឹមស្មើជាមួយក្លិបម្ចាស់ផ្ទះ Sassuolo ដោយលទ្ធផលគួរឲ្យជក់ចិត្ត៣ទល់នឹង៣។ លទ្ធផលនេះបានធ្វើឲ្យ Juventus មាន៧ពិន្ទុនាំមុខក្លិបលេខ២ Atalanta ដោយនៅសល់៥ប្រកួតទៀតទើបចប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Juventus 
ក្រុមកីឡាកររបស់ក្លិប Juventus 

ជាក់ស្តែងនៅក្នុងការប្រកួតនោះ Juventus ធ្វើការនាំមុខ២គ្រាប់មុនទៅហើយដោយកីឡាករ Danilo ស៊ុតពីលើដំបូលទូកនៅនាទីទី៥ និងការស៊ុតរបស់កីឡាករ Gonzalo Higuain​ នៅនាទីទី១២ ក្រោមការបោះបាល់ឲ្យយ៉ាងល្អពីកីឡាករ Miralem Pjanic ។ នៅក្នុងតង់ទី១នេះដែរក្លិប Sassuolo មានឱកាសស៊ុតជាច្រើនលើក ក្នុងនោះក្លិបមួយនេះអាចតាមបានមួយគ្រាប់វិញនៅនាទីទី២៩ ដោយការស៊ុតរបស់កីឡាករ Filip Djuricic

ក្រុមកីឡាកររបស់ក្លិប Juventus 
ក្រុមកីឡាកររបស់ក្លិប Juventus 

ចូលដល់តង់ទី២ក្លិប Sassuolo បានឱកាសតាមស្មើដោយការស៊ុត free-kick ពីសំណាក់កីឡាករ Domenico Berardi​ នៅនាទីទី៥១។ រំលងបានតែ៣នាទីប៉ុណ្ណោះកីឡាករ Francesco Caputo បានធ្វើឲ្យអ្នកគាំទ្ររបស់ Juventus បុកពោះមិនស្ទើរនោះទេ ដោយជួយឲ្យក្លិប Sassuolo នាំមុខមួយគ្រាប់វិញ។ ប៉ុន្តែនៅនាទីទី៦៤កីឡាករ Alex Sandro ជាអ្នកជួយសង្គ្រោះ Juventus ពីការចាញ់ ពោលគឺតាមបានស្មើវិញដោយការប្រើក្បាលតែតបាល់ជ្រុងពីកីឡាករ Rodrigo Bentancur

ក្រុមកីឡាកររបស់ក្លិប Sassuolo 
ក្រុមកីឡាកររបស់ក្លិប Sassuolo 
  កីឡាករ Alex Sandro
  កីឡាករ Alex Sandro

គួរឲ្យដឹងដែរថា Juventus មិនទាន់ស្គាល់រសជាតិឈ្នះម្តងនៅឡើយទេ ក្នុង៣ប្រកួតចុងក្រោយរបស់ក្លិប ពោលគឺចាញ់មួយ ស្មើ២ ដោយរបូតរហូតដល់ទៅ៩គ្រាប់ឯណោះ។ ជាមួយគ្នានេះដែរយប់មិញនេះគឺជាការប្រកួតដំបូងនៅ Seria A ដែលកីឡាករ Cristiano Ronaldo មិនអាចរកគ្រាប់បាន គិតចាប់តាំងពីបើកឲ្យមានការប្រកួតឡើងវិញនោះ ដោយតារាឆ្នើមរូបនេះរកបាន៧គ្រាប់នៅក្នុងការ៦ប្រកួតរបស់គេជាមួយក្លិប៕

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
ការប្រកួតរវាងក្លិប Sassuolo និងក្លិប Juventus

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T