Son ស៊ុតប្រឡោះជើងខ្សែការពារចូលមុំតូចអេមណាស់! Spurs ចាក់ Newcastle ៣ខ្នាយឡើងមកឈរលេខ៧ (មានវីដេអូ)

//s5.kh1.co/3c/3c8a70f394fd3a0504e2b155f08b6d507e5b1f2b.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Spurs ផ្ដួល Newcastle ក្នុងលទ្ធផល៣ទល់នឹង១

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានហក់ឡើងមកឈរលេខ៧ ក្នុងតារាង Premier League សប្ដាហ៍ទី៣៦ បន្ទាប់ពីយកឈ្នះក្រុមសារិកាព្រៃ Newcastle United នៅកីឡដ្ឋាន St James' Park កាលពីម្សិលមិញនេះ ក្នុងលទ្ធផល៣ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតត្រឹមតង់ទី១ មានគ្រាប់បាល់កើតឡើងតែ១គ្រាប់ប៉ុណ្ណោះ ដោយក្រុមភ្ញៀវ Spurs ជាអ្នកបើកឆាកនាំមុខមុន ដែលជាការស៊ុតប្រឡោះជើងខ្សែការពារចូលមុំតូចយ៉ាងអស្ចារ្យ ពីសំណាក់តារាអាស៊ីសញ្ជាតិកូរ៉េខាងត្បូង Heung-Min Son នៅនាទីទី២៧។

កីឡាករ Heung-Min Son 
កីឡាករ Heung-Min Son 

លុះចាប់ផ្ដើមចូលតង់ទី២ បានប្រមាណ១០នាទីក្រុមម្ចាស់ផ្ទះក៏វាយបកបានស្មើវិញ សម្រេចទីដោយខ្សែបម្រើ Matt Ritchie។ យ៉ាងណាមិញ ក្រោយស្មើគ្នា១ទល់នឹង១ ក្រុមលោក Jose Mourinho ក៏បង្កើនការសម្រុកខ្លាំងជាងមុន ជាលទ្ធផលជើងស៊ុតជម្រើសជាតិអង់គ្លេស Harry Kane បានប្រើក្បាលតែតបាន២គ្រាប់ នៅនាទីទី៦០និង៩០ ជួយក្រុមរហស្សនាមមានខ្នាយមាសយកបាន៣ពិន្ទុ។

  ខ្សែបម្រើ Matt Ritchie
  ខ្សែបម្រើ Matt Ritchie
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

តាមរយៈ ជ័យជម្នះនេះ បានជួយក្រុម Spurs ឡើងមកកៀកក្រុមលេខ៦ Wolverhampton Wanderers ដែលជាតំណែងមួយមានកៅអីលេងវគ្គជម្រុះពានរង្វាន់ Europa League រដូវកាលក្រោយ ដោយមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះ។

Kane និង មិត្តរួមក្រុម
Kane និង មិត្តរួមក្រុម

គួរឲ្យដឹងដែរថា ១គ្រាប់កាលពីយប់មិញជាគ្រាប់ទី ១១ហើយរបស់ Son ក្នុងចំណោមការបង្ហាញខ្លួន២៨ប្រកួត ក្នុងក្របខណ្ឌ Premier League រដូវកាល ២០១៩/២០ នេះ៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ ​Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T