នាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា​ប្រាប់​ឲ្យ​អ្នក​ប្រើ​​​បណ្តាញ​​​​​​សង្គម​​ប្រ​​យ័ត្ន ព្រោះសូម្បី​​គណនី​​របស់​ Apple​​ ក៏ត្រូវ​ជន​​អនា​មិក​​​ជ្រៀត​​​ចូល​​ដែរ

//s5.kh1.co/01/01b7c8c3dda87c076a029824714f95377940124a.jpg
សង្គម

 ១៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីប៉ុន្មានម៉ោងមុននេះគណនី Twitter របស់ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកល្បីៗមួយចំនួនដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama ត្រូវបានជនអនាមិកជ្រៀតចូល

កាលពីប៉ុន្មានម៉ោងមុននេះគណនី Twitter របស់ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកល្បីៗមួយចំនួនដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama ត្រូវបានជនអនាមិកជ្រៀតចូល។ ការវាយប្រហារនេះ អាចចាត់ទុកជាការវាយប្រហារខ្នាតធំមួយ ដែលមានផែនការច្បាស់លាស់ ព្រោះគណនីដែលរង​ការប៉ះពាល់បានបង្ហាញសារស្រដៀងៗគ្នាទាក់ទងនឹងការផ្ញើលុយ Bitcoin ឱ្យពួកគេ 1000 ដុល្លារហើយគេនឹងផ្ញើ​ឱ្យវិញមួយជា២ដង ឬ 2000 ដុល្លារ។ នេះបើតាមការផ្សាយជាផ្លូវការពីនាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យានៅ​ព្រឹកថ្ងៃ ១៦ កក្កដានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្ហើបថា បច្ចុប្បន្នក្រុមហ៊ុន Twitter បានខិតខំប្រឹងប្រែងទាញយកគណនី​ទាំងនោះពីក្រុមអ្នកវាយប្រហារវិញ ហើយក្រុមហ៊ុនក៏កំពុងធ្វើការស្រាវជ្រាវដើម្បីកែសម្រួលបញ្ហានេះផងដែរ។

ក្រោយជនអនាមិកជ្រៀតចូល
ក្រោយជនអនាមិកជ្រៀតចូល

ជាការកត់សម្គាល់ ទោះជានៅប្រទេសកម្ពុជាមិនសូវជាមានអ្នកប្រើប្រាស់ Twitter ច្រើនក៏ដោយ តែនាយកដ្ឋាន​ប្រឆាំង​បទល្មើសបច្ចេកវិទ្យា បានប្រាប់ឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នចំពោះការឆបោកនេះ ព្រោះជនខិលខូចអាចប្តូរយុទ្ធសាស្ត្រពីការប្រើប្រាស់កម្មវិធី Twitter ទៅប្រើកម្មវិធី Facebook ដែលកំពុងមាន​ការពេញនិយមនៅកម្ពុជា។

បន្ថែមពីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរំឭកឲ្យអ្នកប្រើប្រាស់មានការពិភាក្សា ឬតេបញ្ជាក់​អត្ត​សញ្ញាណ​​មុននឹង​ធ្វើការឆ្លើយតបទាក់ទងនឹងការសុំឱ្យផ្ញើលុយតាមរយៈបណ្តាញ​ទំនាក់ទំនងសង្គមណាមួយ​នោះ​ផង​ដែរ​៕​

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T