មិនធម្មតា! មកមើលថ្ងៃកំណើត ៣២ឆ្នាំរបស់ Conor McGregor មានអ្វីពិសេសខ្លះ

//s5.kh1.co/c7/c799840648de4ff134440ee34f07bb2a68ebbcf0.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខួបរបស់ស្តេចប្រដាល់ Conor ពិតជាផ្អែមល្ហែមណាស់

បរទេស៖ កំពូលស្តេចប្រដាល់វាយក្នុងទ្រុង Conor McGregor បានប្រារព្ធខួប ៣២ឆ្នាំរបស់ខ្លួន ជាមួយនឹងរបស់មានតម្លៃជាច្រើន នៅឆ្នេរ Riviera ប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Conor និង ភរិយា
Conor និង ភរិយា

 Dee Devlin ដៃគូជីវិតតែម្នាក់គត់របស់បុរសម្នាក់នេះ បានជូនកាដូដ៏អស្ចារ្យតម្លៃរាប់សែនដុល្លារ នោះគឺនាឡិកាម៉ាក Casino ដែលមានតម្លៃ ៥សែនផោន (ប្រមាន៦សែនដុល្លារ) ជាពិសេសក្នុងថ្ងៃកំណើតមួយនេះ។

នាឡិកា ដែលប្រពន្ធទិញឲ្យក្នុងថ្ងៃកំណើត
នាឡិកា ដែលប្រពន្ធទិញឲ្យក្នុងថ្ងៃកំណើត

នៅក្នុងពិធីជប់លៀង គេក៏បានឃើញវត្តមានស្រាវីស្គី (Proper Twelve whiskey) ដែល Cornor ជាម្ចាស់ក្រុមហ៊ុនស្រានេះផ្ទាល់។ ជាមួយគ្នានេះ ឡានទំនើបម៉ាក Lamborghini ពណ៌ក្រហម ក៏ត្រូវបានគេឃើញក្នុងរូបភាពដែល Conor បានបង្ហោះដែរ។

ជាពិសេសសម្លៀកបំពាក់មួយឈុតដែលគាត់ថតនៅនឹងមុខឡានក្រហមនេះ មានតម្លៃថ្លៃនឹកស្មានមិនដល់ តួយ៉ាងអាវសាច់ក្រណាត់ដៃខ្លីដែលគាត់ពាក់នោះមានតម្លៃ ៤៥០ផោន (ឬប្រមាណ ៥៦៥ដុល្លារ) ចំណែកឯខោខ្លីពណ៌ស មានតម្លៃ ៣៣៧ផោន (ឬប្រហែល ៤២៣ដុល្លារ)។

Conor McGregor
Conor McGregor

អាហារពេលល្ងាច ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត ព្រមជាមួយនឹងមុខម្ហូបថ្លៃៗ នេះហើយសម្រាប់ថ្ងៃពិសេសរបស់ អតីតស្តេចវាយក្នុងទ្រុង Conor McGregor

អាហារពេលល្ងាចក្នុងថ្ងៃកំណើត Conor
អាហារពេលល្ងាចក្នុងថ្ងៃកំណើត Conor
ស្រាវីស្គី ដែល Conor ជាម្ចាស់ក្រុមហ៊ុន
ស្រាវីស្គី ដែល Conor ជាម្ចាស់ក្រុមហ៊ុន

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T