កំពង់ស្ពឺ ៖ ក្រោយពីជួបគ្រោះថ្នាក់ ចរាចរ បុករថយន្ដក្រុងពន្លឺអង្គរ ដឹកកុមារ កំព្រាជាង ៤០នាក់ បណ្ដាលឱ្យស្លាប់ ២ នាក់ និងរងរបួសធ្ងន់-ស្រាលមួយចំនួន ទៀត កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣ នោះ ស្រាប់តែនៅរសៀលថ្ងៃ ទី២៤ ខែមេសា នេះ រថយន្ដដឹកទំនិញដែល គេដឹងថា ជារបស់ថៅកែពុយប្រចាំខេត្ដ កំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរក្រឡាប់ ធ្លាក់ផ្លូវ ១គ្រឿងទៀត នៅម្ដុំយាយម៉ៅ។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលស្រុកភ្នំស្រួច បានឱ្យដឹងថា កាលពី វេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៣ នេះ មានគ្រោះ ថ្នាក់ចរាចរមួយ ដែលបណ្ដាលមកពីរថយន្ដ ដឹកស៊ីម៉ងត៍ របស់ថៅកែពុយ បានក្រឡាប់ ធ្លាក់ផ្លូវ នៅពេលឡើងចំណោតយាយម៉ៅ រួចដាច់ហ្វ្រាំង ស្ថិតនៅគីឡូម៉ែត្រលេខ ១០៣ លើកំណាត់ផ្លូវជាតិលេខ ៤ បណ្ដាល ឱ្យរថយន្ដចាក់ស៊ីម៉ងត៍ចោលពេញផ្លូវ ។ បើ តាមសមត្ថកិច្ច នេះអាចចាត់ទុកថា ជា សំណាងល្អ ដែលមិនមានរថយន្ដធ្វើដំណើរ ពីក្រោយ បើមិនដូច្នោះទេ ច្បាស់ជារង គ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ជាក់ ជាមិនខានឡើយ ។

គួររំលឹកថា កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៣ ខែមេសា រថយន្ដដឹកទូកុងតឺន័រ របស់ថៅកែពុយបាន បុកជាមួយរថយន្ដក្រុងពន្លឺអង្គរ ដឹកកុមារ កំព្រា ជាង ៤០នាក់ ត្រឡប់មកពីលេងឆ្នេរ សមុទ្រក្រុងព្រះសីហនុ នៅចន្លោះគីឡូ ម៉ែត្រលេខ ៤២-៤៣ លើកំណាត់ផ្លូវជាតិ លេខ ៤ ក្នុងភូមិចំបក់ ឃុំវល្លិស ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ។ គ្រោះថ្នាក់ ចរាចរនេះ បានបណ្ដាលឱ្យព្រូរថយន្ដក្រុង និងអ្នកបើករថយន្ដកុងតឺន័រស្លាប់ ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ និងរងរបួស ក្មេងៗដែលជិះនៅលើរថយន្ដក្រុងមួយ ចំនួនទៀត ៕









ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]