នេះជីវិតសាមញ្ញ តែមានក្តីសុខ របស់អម្ពរ ទេវី ជាមួយស្វាមី

//s5.kh1.co/cf/cfdbb7a097976078ba87f110131457100aa6fb67.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

អម្ពរ ទេវី និងស្វាមី បានរៀបចំជីវិតយ៉ាងស្រស់បំព្រង បើទោះបីជា អ្នកទាំងពីរ មានអាយុកាន់តែច្រើន ក៏ដោយ។

អាមេរិក៖ អ្នកស្រី អម្ពរទេវី បានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង មុនពេលអ្នកនាង ដកខ្លួនចេញពីវិស័យសិល្បៈ ដោយគិតកាលពីប៉ុន្មានឆ្នាំមុន អ្នកស្រី ជាតារាសម្តែងដ៏មានប្រជាប្រិយភាពបំផុត ហើយក៏ជាតារាមានមុខមាត់ ស្រស់ស្អាត បែបធម្មជាតិ គ្មានការកែកុនបន្តិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នាពេលបច្ចុប្បន្ន អ្នកស្រី បានរួមរស់ជាមួយនឹងគ្រួសារ និងកូនស្រី នៅដែនដីប្រទេសក្រៅ យ៉ាងសុដុមរមនា យ៉ាងក្រៃលែង តែអ្នកស្រី ក៏ចេញចូលប្រទេសខ្មែរ ម្តងម្តាលផងដែរ ព្រោះមិនអាចដាច់ចិត្តទាំងស្រុង លើទឹកដីកំណើតរបស់អ្នកស្រី។

ជាពិសេស បើទោះបីជា អតីតតារាសម្តែងរូបនេះ មានវ័យកាន់តែចំណាស់ក៏ដោយ ក៏អ្នកស្រី នៅតែមានរូបសម្រស់ស្រស់បំព្រងដដែល ទៅតាមការតែងខ្លួន យ៉ាងសមសួនរបស់អ្នកស្រី ហើយមិនតែប៉ុណ្ណោះ សូម្បីតែ ជីវិតគូរបស់អ្នកស្រី ជាមួយនឹងស្វាមី ក៏មានលក្ខណៈល្អប្រសើរ និងមានសុភមង្គលដដែល ថ្វីបើអ្នកទាំងពីរ អាយុកាន់តែទៅមុខក៏ដោយ។

កាលពីថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុក របស់អ្នកស្រី អម្ពរ ទេវី ក៏បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹក​ បង្ហាញពី ការរស់នៅ យ៉ាងមានក្តីសុខ ជាមួយនឹងក្រុមគ្រួសារ បែបសាមញ្ញៗ ដូចជា ការជិះកង់ដើរលេង អាំងសាច់ ញ៉ាំជុំគ្នា ជាមួយនឹងស្នាមញញឹម ការសើចសប្បាយ​ដាក់គ្នា។ ហើយរូបភាពទាំងអស់នេះ ក៏មានហ្វេនមិនតិចទេ បានសរសើរពី ការរក្សាចំណងស្នេហ៍ បានយ៉ាងស្រស់បំព្រងដដែល ហើយពួកគេ ក៏ជូនពរឲ្យអ្នកស្រី ជួបតែក្តីសុខ សុភមង្គល ជាមួយគ្រួសារ បែបនេះរហូតទៅ៕

អម្ពរ ទេវី
អម្ពរ ទេវី
អម្ពរ ទេវី 
អម្ពរ ទេវី 
ស្វាមីអ្នកស្រី និងកូនស្រី
ស្វាមីអ្នកស្រី និងកូនស្រី
អម្ពរ ទេវី និងកូនស្រី
អម្ពរ ទេវី និងកូនស្រី
ស្វាមីអ្នកស្រី និងកូនស្រី
ស្វាមីអ្នកស្រី និងកូនស្រី
អ្នកស្រី និងស្វាមី
អ្នកស្រី និងស្វាមី
អម្ពរ ទេវី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T