សុទ្ធតែកីឡាករជួរមុខ! Barca ត្រៀមវ៉ៃចេញកីឡាករ៥នាក់នេះដើម្បីបង្គ្រប់ទុននាំយក Martinez មករួមក្រុម

//s5.kh1.co/75/7528ef5a526d324a0b7d8496e0fbe746fe428176.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Barca ត្រៀមវ៉ៃចេញកីឡាករ៥នាក់ដើម្បីនាំយក Martinez មករួមក្រុមមានដូចជា Vidal, Rakitic, Umtiti, Firpo និង Dembele

បរទេស៖ ក្លិបអ្នកមានបុណ្យ Barcelona កំពុងតែញាប់ដៃញាប់ជើងក្នុងការចរចាទិញកីឡាករវ័យ២២ឆ្នាំ Lautaro Martinez មករួមក្រុម ដោយមានគូរប្រជែងធំមួយកំពុងតែចង់បានតារាឆ្នើមរូបនេះដែរនោះ គឺក្លិបអ្នកមាន Manchester City

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lautaro Martinez
  កីឡាករ Lautaro Martinez

កីឡាករជម្រើសជាតិអាហ្សង់ទីន ជាគោលដៅធំបំផុតដែលក្លិប Barcelona តាមទិញនៅរដូវក្ដៅនេះ ដោយមើលឃើញថារូបគេអាចនឹងមានលទ្ធភាពរកគ្រាប់បាល់ដូចទៅនឹងជើងស៊ុត Luis Suarez បាន។ ជាមួយគ្នានេះដែរក្លិប Inter Milan ទាមទាររហូតដល់៩៨.៨លានផោន (ឬ១២៤លានដុល្លារ) ឯណោះបើសិនជា Barcelona ចង់បានរូបគេនោះ ហើយក្នុងនោះ Barca ក៏កំពុងតែមានការព្រួយបារម្ភមិនតិចដែរ ដោយសារតែក្លិបរបស់លោក Pep Guardiola ក៏មានចំណាប់អារម្មណ៍ចង់បាន Martinez ទៅរួមក្រុម។

  កីឡាករ Lautaro Martinez និង Luis Suarez
  កីឡាករ Lautaro Martinez និង Luis Suarez

ដោយឡែកក្លិប Barcelona កំពុងតែត្រៀមវ៉ៃចេញកីឡាករជួរមុខរបស់ក្លិបរហូតដល់៥នាក់ ដើម្បីបង្គ្រប់ទុនទិញយក Martinez ។ នៅក្នុងនោះដែរក្លិបយក្សតំបន់កាតាឡាន់ ចង់យកតារាជួរមុខរបស់ខ្លួនម្នាក់ក្នុងចំណោមកីឡាករ Arturo Vidal, Ivan Rakitic Samuel Umtiti ដើម្បីដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀង ដោះដូរយកជើងស៊ុតអាហ្សង់ទីនម្នាក់នេះ។

  កីឡាករ Ivan Rakitic និង Arturo Vidal 
  កីឡាករ Ivan Rakitic និង Arturo Vidal 
កីឡាករ Samuel Umtiti 
កីឡាករ Samuel Umtiti 

មួយវិញទៀត Barca អាចធ្វើការលក់ចេញកីឡាករធ្លាក់កូដ Ousmane Dembele ដើម្បីប្រមែលប្រមូលទុន ខណៈដែលអាចមានលក្ខខ័ណ្ឌមួយទៀតគឺឲ្យកីឡាករ Junior Firpo ទៅ Inter ដោយថែមលុយឲ្យ៣៧លានផោន (ឬ៤៧លានដុល្លារ) ពីលើទៀត៕

កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele
  កីឡាករ Junior Firpo
  កីឡាករ Junior Firpo

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T