លួងចិត្តប្រពន្ធទេដឹង! សុខៗ Justin បង្ហោះរូបយ៉ាងស្អិតរមួតជាមួយសារ អានហើយលើសជាតិស្ករ

//s5.kh1.co/7b/7bc7fe802fb83de2615c544a3f31f0e85dd5b85e.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Justin Bieberនៅថ្ងៃនេះបានបង្ហាញភាពផ្អែមល្ហែមដោយថតបង្ហោះរូបថតនៅក្នុងបណ្តាញសង្គម Instagramជាមួយឧត្តមភរិយា Hailey Bieber នៅខាងមុខផ្ទះយ៉ាងមានសេចក្តីសុខ។

បរទេស៖ តារាចម្រៀងកាណាដា ដែលសម្បូររឿងអាស្រូវពេញខ្លួន Justin Bieber ទើបតែរួចខ្លួនពី បទល្មើសចាប់រំលោភស្រីពីរនាក់ នៅថ្ងៃនេះ បានបង្ហាញភាពផ្អែមល្ហែម ដោយថតបង្ហោះ រូបថតនៅក្នុងបណ្តាញសង្គម Instagram ជាមួយឧត្តមភរិយា Hailey Bieber នៅខាងមុខផ្ទះ យ៉ាងមានសេចក្តីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះដែរ តារាប្រុសម្នាក់នេះ ដោះអាវបញ្ចេញស្នាមសាក់ និងបានថតរូបអង្គុយលើ កៅអីនៅក្នុងបរិវេណផ្ទះ ជាមួយនឹងដៃឱបប្រពន្ធបានស្និទ ដោយក្លែមនឹងពាក្យសម្ដី នៅក្នុងបណ្តាញសង្គម Instagramថា៖

ខ្ញុំនៅតែមិនចង់ជឿថា អ្នកជ្រើសយកខ្ញុំ Hailey Bieber

Justin Bieber

តាមរយៈរូបថតប៉ុន្មានសន្លឹកនេះដែរ បង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានសិល្បៈករ និងសិល្បៈការនីជាច្រើន ដែលជាមិត្តភក្តិរបស់តារាប្រុសរូបនេះ រួមទាំងហ្វេនៗជាច្រើននាក់ បានសម្តែងភាពរីករាយយ៉ាងខ្លាំង នៅពេលដែលអាយដលពួកគេទាំងពីរនាក់ មានសេចក្តីខ្លាំងបែបនេះ។

គួររម្លឹកដែរថា រយៈពេលដែលតារាប្រុសស្រីពីរនាក់នេះ បានរៀបការជាមួយគ្នាគឺ មានរយៈពេលជិតពីរឆ្នាំមកហើយ បើគិតត្រឹមពេលនេះ ដែលទំនាក់ទំនង កាន់តែមានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនចាញ់គូសង្សារដែលទើបតែស្រលាញ់គ្នាប៉ុន្មានឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T