អីយ៉ាស់! ប្រធានក្លិប Man Utd ចង់បានកីឡាករម្នាក់នេះមកស្នងតំណែង Paul Scholes

//s5.kh1.co/42/42c0815662c68d0ca7f156199ccf4f6a4307fb27.jpg
កីទ្បា

 ១៥-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រធានក្លិប Man Utd ចង់បានកីឡាករ Thiago Alcantara មកស្នងតំណែង Paul Scholes

អង់គ្លេស៖ ជាការពិតណាស់ កីឡាករចំណូលថ្មី Bruno Fernandes កំពុងតែគ្រងអាវលេខ១៨ ដែលជាលេខរបស់អតីតខ្សែបម្រើឆ្នើមក្រុម Man UTD លោក Paul Scholes ប៉ុន្តែស្ទាយន៍លេងរបស់កីឡាករទាំងពីរនេះមិនដូចគ្នានោះទេ។ ហើយបើតាមរបាយការណ៍បានឲ្យដឹងថា Manchester United កំពុងតែតាមទិញកីឡាករ Thiago Alcantara ដោយមើលឃើញថារូបគេអាចនឹងមកស្នងតំណែង Paul Scholes បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes និង Paul Scholes
កីឡាករ Bruno Fernandes និង Paul Scholes
  កីឡាករ Thiago Alcantara
  កីឡាករ Thiago Alcantara

គួររម្លឹកដែរថាកាលពី Paul Scholes នៅជាកីឡាករនោះក្លិប Man Utd មិនសូវជាមានការព្រួយបារម្ភក្នុងការទិញខ្សែបម្រើមកជំនួសកីឡាកររូបនេះឡើយ ដោយសាររូបគេមិនព្រមចាកចេញទៅណាក្រៅពីក្លិបមួយនេះ។ Scholes បង្ហាញខ្លួនឲ្យ Man Utd សរុបបាន៧១៨ប្រកួត ដោយឈ្នះពាន Premier League ជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះបានចំនួន១១លើកឯណោះ។

លោក Paul Scholes
លោក Paul Scholes

ក្នុងនោះ នៅពេលដែលលោក David Moyes នៅជាអ្នកដឹកនាំ Man Utd នោះ រូបលោកក៏មានចំណាប់អារម្មណ៍ចង់ទិញកីឡាករ Thiago ដើម្បីយកមកជំនួស Scholes ផងដែរ ប៉ុន្តែត្រូវបានក្លិប Bayern Munich ទិញបានមុន ហើយ Man Utd ក៏បានទិញកីឡាករ Marouane Fellaini មកជំនួស។

  កីឡាករ Marouane Fellaini 
  កីឡាករ Marouane Fellaini 

យ៉ាងណាមិញ  Man Utd កំពុងតែចង់បាន Thiago មកស្នងតំណែង Paul Scholes​ នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ ដោយសារសមត្ថភាពនៃការប៉ះបាល់ និងបញ្ចប់ទីរបស់កីឡាករទាំងពីរនេះមានភាពស្រដៀងគ្នាខ្លាំង។ ដោយឡែក Man Utd ក៏កំពុងមានគូប្រជែងធំមួយដែរគឺក្លិប Liverpool ដែលកំពុងតាមយ៉ាងស្អិតក្នុងការចរចាទិញតារាវ័យ២៨ឆ្នាំរូបនេះទៅរួមក្រុម៕​

កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T